(មានវីដេអូ) ស្តេចប្រដាល់ថៃ ប៊ួខាវ បានបញ្ជាក់អោយដឹងថា ការពិតទៅរូបគេមិនសូវច្បាស់ថាខ្លួនគេមានឈាមជ័រជាខ្មែររឺអត់ទេ តែរូបគេបានកើតនៅលើទឹកដីខេត្តសុរិន្ទ

58

Buakaw ​ស្ដេច​ប្រដាល់​របស់​ថៃ ​បាន​ចេញ​មុខ​មក​វាយ​នៅ​សង្វៀន MasFight ​នៅ​ក្នុង​ប្រទេស​កម្ពុជា ​ដោយ​ផ្ដួល​ដៃ​គូ​បាន​យ៉ាង​ងាយ ដោយ​វាយ​មិន​ទាន់​ហត់​ផង​។

ក្រោយ​ពី​ចប់​ការ​ប្រកួត​នេះ​ដែរ ​អ្នក​ប្រដាល់​ដែល​កើត​នៅ​ទឹក​ដី​សូរិន​នេះ ​បាន​បញ្ជាក់​ថា​រឿង​មាន​ឈាម​ជ័រ​ជា​ខ្មែរ​នោះ ​ខ្លួន​មិន​ច្បាស់​ឡើយ។ ​ប៉ុន្តែ​អ្វី​ដែល​ច្បាស់​គឺ​ខ្លួន​កើត​នៅ​ទឹក​ដី ​ដែល​ជា​អតីត​ទឹក​ដី​របស់​កម្ពុជា ​ប៉ុន្តែ​ពេល​ធំ​ដឹង​ក្ដី វា​បាន​ក្លាយ​ជា​ទឹក​ដី​របស់​ថៃ​ទៅ​ហើយ។ ដូច្នេះ​ខ្លួន ​មិន​ច្បាស់​ថា​មាន​ដើម​កំណើត​ខ្មែរ​មែន​ឬ​យ៉ាង​ណា​នោះ​ទេ។

កីឡាករ​វ័យ​៣៧​ឆ្នាំ​នេះ ​បាន​បន្ថែម​ទៀត​ថា ​រឿង​មិន​ប្រកួត​ជាមួយ​កីឡាករ​ខ្មែរ ​ក៏​មិន​ពិត​ដែរ។ ​ខ្លួន​មិន​ដែល​ប្រកួត​កន្លង​មក​នេះ គឺ​ដោយសារ​តែ​បច្ចុប្បន្ន​នេះ ​គឺ Buakaw វាយ​តំណាង​តំបន់​ទៅ​ហើយ ​មិន​មាន​ពេល​ប្រកួត​ជាមួយ​កីឡាករ​ក្នុង​ស្រុក ​ឬ​កីឡាករ​ប្រទេស​កម្ពុជា​ឡើយ។ ដូច្នេះ​ហើយ ទើប​គេ​យល់​ច្រឡំ​ថា​ខ្លួន​មិន​ប្រកួត​ជាមួយ​កីឡាករ​ខ្មែរ​បែប​នេះ៕