ប្រជាពលរដ្ឋ អស់ជំនឿ ចំពោះអាជ្ញាធរ មិនព្រមអើពើរ ផ្លូវក្នុងក្រុងសៀមរាប ទុកឲ្យជង្គុកធំៗ ហើយជាកន្លែងដែលភ្ញៀវបរទេសឧស្សាហ៍ដើរឆ្លងកាត់ផង…

17

ផ្លូវថ្នល់មួយកន្លែងនៅក្រុងសៀមរាប ត្រូវបានបងប្អូនជាច្រើន បានធ្វើការបង្ហោះនៅលើបណ្តាញសង្គមហ្វេសប៊ុក ក៏ព្រោះឃើញស្ថានភាពផ្លូវថ្នល់ហើយ ទប់អារម្មណ៍មិនបាន ហើយផ្លូវមួយខ្សែរជនជាតិបរទេសគាត់ឧស្សាហ៍ដើរឆ្លងកាត់ ទើបធ្វើឲ្យគាត់ដាច់ចិត្តធ្វើការបង្ហោះសារជាសាធារណៈ ដើម្បីសូមឲ្យ អាជ្ញាធរ ឬ មន្រ្តីដែលពាក់ព័ន្ធ ជួយជួសជុល ឲ្យបានល្អដូចដើមវិញ ជង្ហុកនៅតាមផ្លូវមួយនេះ ធំៗខ្លាំងណាស់ ។

ដោយឡែកនៅក្នុងគណនីហ្វេសប៊ុកមួយដែលមានឈ្មោះថា Simon Norm បានបង្ហោះរូបភាពពីស្ថានភាពផ្លូវថ្នល់មួយខ្សែរនេះ ដោយគាត់បានរៀបរាប់ឲ្យដឹងថា “ផ្លូវក្នុងក្រុងសៀមរាបអន់ជាងផ្លូវក្នុងទីរួមខេត្តកំពង់ឆ្នាំងផងកំពង់ឆ្នាំងតំបន់លិចទឹកនៅតែផ្លូវល្អជាង មុខមាត់តំបន់ទេសចរណ៍មួយទាំងមូល”។

ភ្លាមនោះក៏មានបងប្អូនជាច្រើនបានចូលមកខមិនចំពោះបញ្ហាជង្ហុកមួយនេះ ដោយមានបងប្អូនខ្លះគាត់បានលើកឡើងថា “បន្ទោសរដ្ឋទាំងអស់ក៏មិនកើត គឺប្រជាជនមូលដ្ឋានគួរចូលរួមពេលផ្លូវចាប់ផ្តើមខូចតិច” និងមានទៀតថា​”គួរ​តែ​សរសើរ​ពួក​គាត់​ដែលខិតខំអភិរក្សបានយ៉ាងល្អ​ បេីជួសជុសវា​បាត់​បង់សភាពដេីម​ កេរ្តិ៍​ដំណែល​ដូន​តា​យេីង​ អីចឹង​ហើយ​កុំបន្ទោសពួកគាត់អី​ ។ ម្យ៉ាង​ទៀត​កុំសូវផុស​ ពីបញ្ហា​អវិជ្ជមាន​ពីខេត្តសៀមរាបពេក​ នាំឲ្យ​បាត់បង់​ភ្ញៀវ​ទេសចរ​នឹង​ខាត​បង់​លុយ​ជាតិ។ ??ដូច្នេះ​ទោះ​បី​ឃើញ​បញ្ហា​មិន​ល្អ​អីក៏​គឺត្រូវ​តែ​សរសេីរៗល្អណាស់ៗ​ទេីបជាពលរដ្ឋល្អ។ ???????”៕

 

 

 

 

 

 

 

ប្រភព៖ Simon Norm