ខណះដែលភ្ញៀវទេសចរណ៍កម្ពុជាធ្លាក់ចុះ​ ថៃ​ បានរៀបចំកម្មវិធីបុណ្យបង្ហោះគោមភ្លើងធំជាងឆ្នាំមុន ជាឱកាសក្នុងការទាក់ទាញ ទទួលភ្ញៀវទេសចរណ៍

87

ថៃ៖ កាលពីថ្មីៗនេះថៃធ្លាប់បានប្រកាសជាសាធារណៈម្តងរួចមកហើយថាខ្លួនបានត្រៀមគម្រោងជាច្រើនសម្រាប់ទទួលភ្ញៀវទេសចរណ៍ចាប់ពីដើមខែវិច្ឆិកាដល់ចុងឆ្នាំនេះ ដោយមានការចែកថវិកាជូនពលរដ្ឋខ្លួនសម្រាប់ធ្វើដំណើរកម្សាន្ត ទិញ និងញ៉ាំ ក្រោយពីគម្រោងទីមួយទទួលជោគជ័យ លក់កញ្ចប់ខ្សែទស្សកិច្ចក្នុងតម្លៃថោក និងបញ្ចុះតម្លៃលើទំនិញទេសចរណ៍។

ថ្មីៗនេះដែរស្របពេលជាមួយគម្រោងទាំងនោះត្រៀមខ្លួននឹងបញ្ចេញ ខេត្តនីមួយៗនៃប្រទេសថៃក៏បានត្រៀមខ្លួននឹងបញ្ចេញការរៀបចំកម្មវិធីកម្សាន្តផ្សេងៗផងដែរ។ ក្នុងនោះខេត្តឈៀងម៉ៃ ដែលជាខេត្តទេសចរណ៍មួយដ៏ល្បីរបស់ប្រទេសថៃបានបញ្ចេញគម្រោងថា ឆ្នាំនេះខ្លួននឹងរៀបចំកម្មវិធីពិធីបុណ្យបង្ហោះគោមភ្លើង យ៉ាងធំខុសពីឆ្នាំមុនៗ។ កម្មវិធីបង្ហោះគោមភ្លើង ដែលមានឈ្មោះថា Loy Kratong នេះនឹងធ្វើឡើងចាប់ពីថ្ងៃទី១១ ខែវិច្ឆិកា ដែលជាថ្ងៃព្រះចន្ទពេញវង់ ដោយក្នុងនោះក៏មានការបញ្ចុះតម្លៃពិសេសទៅតាមគម្រោងនៃការរៀបចំរបស់ក្រសួងទេសចរណ៍ថៃផងដែរ។ ក្រៅពីពិធីបុណ្យមួយនេះ ខេត្តឈៀងម៉ៃអាចនឹងរៀបចំការប្រគំតន្ត្រី ព្រមជាមួយការតាំងពិពរណ៍ផងដែរ៕

 

 

ប្រភព៖ Khmer Note