សណ្ឋាគារចាស់មួយនៅប៉ៃលិន ​ដែលធ្វើឱ្យគ្រប់គ្នាព្រឺសម្បុរញាក់សាច់ ​ការពិតត្រូវបោះបង់ចោលដោយសារតែរឿងបែបនេះសោះ!

78

សណ្ឋាគារចាស់នៅប៉ៃលិន ​ដែលធ្វើឱ្យគ្រប់គ្នាព្រឺសម្បុរញាក់សាច់ ​ការពិតត្រូវបោះបង់ចោលដោយសារតែរឿងបែបនេះសោះ!សណ្ឋាគារចាស់នៅប៉ៃលិន ​ដែលធ្វើឱ្យគ្រប់គ្នាព្រឺសម្បុរញាក់សាច់ ​ការពិតត្រូវបោះបង់ចោលដោយសារតែរឿងបែបនេះសោះ!2019-07-01ប៉ៃលិន៖ ថ្មីៗនេះសណ្ឋាគារចាស់ដែលត្រូវបានគេបោះបង់ចោលមួយកន្លែងនៅខេត្តប៉ែលិន បានធ្វើឱ្យអ្នកលេងបណ្តាញសង្គមមានការភ្ញាក់ផ្អើល ​ដោយសារតែមើលរូបរាងខាងក្រៅគួរឱ្យព្រឺសម្បុរ និងញាក់សាច់ជាខ្លាំង។តាមរយៈគណនីហ្វេសប៊ុក ​ Rak Smee ដែលបានបង្ហោះរូបភាពនៃសណ្ឋាគារមួយនេះ ក៏បានរៀបរាប់ខ្លីៗលាយនឹងការលេងសើចផងដែរថា ៖ « សណ្ធាគារ40បន្ទប់ ដែលពីមុនគេល្បីថាមានខ្មោចលងសាហាវទាំងយប់ទាំងថ្ងៃ ដោយសារតែមានខ្មោចលងសណ្ឋាគារនឹងត្រូវបានគេទុកចោលជាង ២០ឆ្នាំ ហើយក៏មិនដែលមានអ្នកណាហ៊ានចូលមើលសណ្ឋាគារនឹងដែរ »។

តែក្រោយពីការបង្ហោះសារ និងរូបភាពមួយនេះ ​បែរជាមានអ្នកលេងបណ្តាញសង្គមជាច្រើនមានការចាប់អារម្មណ៍ជាខ្លាំងចំពោះសណ្ឋាគារមួយនេះ ​ដោយអ្នកខ្លះជឿជាក់ថាពិតជាមានខ្មោចលងមែន ​អ្នកខ្លះដែលមានទីលំនៅប៉ៃលិនក៏សុទ្ធតែលាន់មាត់ថាពិតជាមានរឿងព្រឺសម្បុរបែបនេះកើតឡើងមែន ​ពោលគឺតាំងពីពួកគេនៅតូចៗឯណោះ។1112នៅក្នុងនោះមានអ្នកខមមិនក៏បានសរសេរមតិផ្ទាល់ខ្លួនដែរថា៖ « ប៉ៃលិន​ ជាអតីត​កន្លែងឈរជើងរបស់ខ្មែរក្រហម,​ មនុស្ស​ស្លាប់​ច្រើន​ វិញ្ញាណ​ក្ខន្ធ​ ស្លាប់ទាំងដោយមិនស្ងប់ចិត្ត »។

អ្នកខ្លះក៏បានរៀបរាប់ថា ខ្លួនធ្លាប់បានជួបរឿងរ៉ាវខ្មោចលងម្តង ​ជាពីរដងនៅម្តុំសណ្ឋាគារចាស់នោះ ​ឯអ្នកខ្លះទៀតក៏បាននិយាយថា ដោយសារតែកាលពីមុនសណ្ឋាគារនេះធ្លាប់មានភ្ញៀវចង.ក សម្លាប់ខ្លួន បានជាកើតមានរឿងរ៉ាវលងបន្លាច រហូតបិទសណ្ឋាគារនេះចោលតែម្តង។តែយ៉ាងណា បើតាមរយៈគណនីហ្វេសប៊ុក ​Mony Sok ដែលអះអាងថាជាម្ចាស់សណ្ឋាគារនេះបានអះអាង និងបកស្រាយថា៖ « សណ្ឋាគារ​នេះជារបស់គ្រួសារខ្ញុំ,​ ដោយសារគ្រួសារខ្ញុំប្តូរមករស់នៅភ្នំពេញទើបគ្មានអ្នកមើលថែរទុកឲ្យនៅទំនេរតែប៉ុន្មានឆ្នាំចុងក្រោយនេះទេ។ ជានិច្ចកាលពួកខ្ញុំតែងតែទៅសម្អាត និងឲ្យគេកាប់ឆ្កាជំរះស្មៅនៅជុំវិញ តែដោយសារខែភ្លៀងទើបធ្វើឲ្យស្មៅដុះញឹកហើយក្រាស់,​ ខ្ញុំសូមបញ្ចាក់ថាគ្មានខ្មោចគ្មានអ្វីលងឯណាទេ ហើយក៏មិនដែលមានអ្នកណាស្លាប់នៅទីនេះដែរ ទោះពីមុនមកបើកធម្មតាក៏មិនដែលមានភ្ញៀវណាថាខ្មោចលងដែរ។

រឿងផ្តេសផ្តាស់ចាប់អារម្មណ៍លឿនណាស់ មានអ្នកចង់កាត់សោរចូលទាំងយប់ទៀត កុំណាសោរថ្លៃណាស់គ្មានលុយណាទិញសោរដូរថ្មីទេ កុំចង្រៃទ្រព្យអ្នកដទៃ ​»។Sc134ទោះជាមានការបកស្រាយយ៉ាងណា​​ក៏មានអ្នកលេងបណ្តាញហ្វេសប៊ុកមួយចំនួន ​ដែលរស់នៅទីនោះបាននិយាយថាពួកគេសុទ្ធតែជួបរឿងរ៉ាវ រន្ធត់ ខ្មោចលងនៅម្តុំសណ្ឋាគារចោះបង់ចោលនេះប្រាកដមែន ​ឯអ្នកខ្លះនិយាយថាកាលពីសណ្ឋាគារនេះបើកដំណើរការនៅឡើយនៅក្នុងឆ្នាំ ​២០០៣ ​ពេលស្នាក់នៅក៏ជួបរឿងរ៉ាវប្លែកៗមួយចំនួនដែរ។គួរឱ្យដឹងផងដែរថា ​បើតាមរយៈអ្នកលេងខមមិនម្នាក់បានឱ្យដឹងថា ​សណ្ឋាគារបោះបង់ចោលនេះមានទីតាំង នៅ ភូមិបរឌិននៀវ ជាប់ផ្ទះក្រុមហ៊ុនទឹកស្អាត ថូ ម៉ាក់ (ស៊ីអហ្សូន) ​ខេត្តប៉ៃលិន។ចុះប្រិយមិត្តយល់យ៉ាងណាដែរ? ​សូមធ្វើការពិចារណាដោយប្រើវិចារណញ្ញាណ!

 

 

 

ប្រភពរូបភាព៖ Rak Smee