ស៊ែរមួយៗ! អ្នកជិតខាងអ្នក ពូកែផឹកសុី ចាក់ធុងបាស់លឺៗ រំខានអ្នកភូមិ សុំធ្វើវិធីនេះ ប៉ូលីសទៅដល់ភ្លាម

61

បងប្អូនប្រជាពលរដ្ឋមួយចំនួនមានទម្លាប់អាក្រក់ដែលផឹកស៉ី ចូលចិត្តចាក់ធុងបាស់ មិនខ្លាចចិត្តអ្នកជិតខាន ឯខ្លះទៀតពេលគេដើរទៅប្រាប់បែរជាខឹង ឬ បង្កជម្លោះដាក់គេក៏មាន ជាក់ស្តែងបញ្ហានេះកើតមាននៅចាក់អង្រែលេី ប្រជាពលរដ្ឋបានខំមិន ក្នុងក្នុងផេកស្នងការ ហើយប៉ូលិសប៉ុស្តិ៍ចាក់អង្រែលេី ចុះទៅដល់ទីកន្លែងភ្លាមហើ់យធ្វើការណែនាំ។ សង្ឃឹមថាអ្នកចូលចិត្តហូបចុក សុំកុំចាក់ធុងបាស់បំពងសម្លេងរំខានដល់អ្នកជិតដែលកំពុងសម្រាក។

ផេកស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ បានបង្ហោះថា៖ “ពិតជាមិនធ្វេីអោយពលរដ្ឋខកចិត្តឡេីយ ទទួលខំមិនក្នុងផេកស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញភ្លាម ទោះជាយប់ម៉ោង ១០ក្តី ក៏កម្លាំងប៉ុស្តិ៍ផ្សារដេប៉ូទី៣ បានចុះធ្វេីការណែនាំ និងអប់រំភ្លាម មិនអោយមានការបង្ករសម្លេងរំខានដល់អ្នកជិតខាងទៀតឡេីយ”។

“បន្ទាប់ពីទទួលបានខំមិនពីពលរដ្ឋភ្លាម ប៉ូលិសប៉ុស្តិ៍ចាក់អង្រែលេី ចុះទៅដល់ទីកន្លែងភ្លាម ដេីម្បីធ្វេីការណែនាំ និងអប់រំ កុំអោយបេីកសំលេងខ្លាំងរំខានដល់អ្នកជិតខាងដោយអនុវត្តតាមការណែនាំជាប្រចាំរបស់ឯកឧត្តម ឧត្តមសេនីយ៍ឯក ស ថេត អគ្គស្នងការរង និងជាស្នងការនគរបាលរាជធានីភ្នំពេញ ត្រូវផ្តល់សេវាអោយបានល្អដល់ប្រជាពលរដ្ឋ និងធ្វេីយ៉ាងណាអោយពលរដ្ឋសប្បាយចិត្ត៕” ប្រភព៖ ស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ

 

 

 

 

 

 

ប្រភព៖ Khmernote