(មានវីដេអូ) ម្ចាស់រថយន្តប្រកាសជូនសគុណ ១០០០០$ បើបានឃើញរថយន្តរបស់គាត់ដែលចោរលួចបាត់!!

8

កាលពីវេលាម៉ោង៤ព្រឹក ថ្ងៃទី២៧ ខែតុលា ឆ្នាំ២០១៩ កន្លងទៅ មានករណីចោរលួចរថយន្ត LEXUS RX300 ពណ៌ស ស៊េរីឆ្នាំ ២០១៩ មួយគ្រឿង ចេញទៅដោយសុវត្ថិភាព បង្កឲ្យមានការភ្ញាក់ជាខ្លាំងបន្ទាប់ពីម្ចាស់រថយន្តរករថយន្តខ្លួនមិនឃើញ ហើយពេលទៅបើកមើលកាមេរ៉ាសុវត្ថិភាព ទើបដឹងថារថយន្តត្រូវបានចោរលួចយកទៅបាត់។

ហេតុការណ៍បង្កការភ្ញាក់ផ្អើលខាងលើ មានទីតាំងស្ថិតនៅឃ្លាំងរថយន្តមួយកន្លែង មានឈ្មោះ 285 garage – 285 ឃ្លាំងលក់រថយន្ត នៅក្នុងភូមិព្រះស្រែ ស្រុកឧត្តង ខេត្តកំពង់ស្ពឺ។ ក្រោយកើតហេតុ ម្ចាស់រថយន្តបានប្រកាសស្វែងរក តាមរយៈបណ្ដាញសង្គមហ្វេសប៊ុក ដោយឲ្យបងប្អូន លោកពូ អ្នកមីង អ៊ំប្រុស អ៊ំស្រីជួយចែករំលែក ហើយបានឃើញរថយន្ត LEXUS RX 300 ពណ៌ស ដែលមានស្លាកលេខ ភ្នំពេញ 2BG-4959 សូមជួយទាក់ទងមកកាន់លេខទូរស័ព្ទ០១២ ៩៨ ៨៧ ៧៦, ០៦៨ ៩៩ ០៥ ៥៥ នោះគាត់នឹងជូនជាសគុណ៕