(មានវីដេអូ) សូមបងប្អូនប្រុងប្រយត្ន័ពេលចេញពីព្រលានយន្តហោះ ចោរប្រើរូបភាពថ្មីធ្វើជាអ្នករត់តាក់ស៊ី ដឹកភ្ញៀវមកកន្លែងស្ងាត់ ប្រាប់បក្សពួកមកធ្វើសកម្មភាពវាយប្លន់យកទ្រព្យសម្បត្តិជនរងគ្រោះ!

59

សូមបងប្អូនត្រូវមានការប្រុងប្រយត្ន័ពេលដែលចេញពីព្រលានយន្តហោះពោធិ៍ចិនតុង ប្រើរូបភាពថ្មីធ្វើជាអ្នករត់តាក់ស៊ី ដឹងភ្ញៀវមកកន្លែងស្ងាត់ ប្រាប់បក្សពួកមកធ្វើសកម្មភាពវាយប្លន់យកទ្រព្យសម្បត្តិពីជនរងគ្រោះ !

ថ្ងៃទី២៨-១០-២០១៩ វេលាម៉ោង២១ និង៥០នាទី ប៉ុស្តិ៍រដ្ឋបាលអូរបែកក្អម ឃាត់ខ្លួនជនសង្ស័យ ០១នាក់ ករណីលួចមានស្ថានទម្ងន់ទោស(គ្រៀកលូកយកលុយ) នៅចំណុចតាមផ្លូវឌួងងៀប ភូមិទ្រុងមាន់ សង្កាត់អុរបែកក្អម ខណ្ឌសែនសុខ បង្កឡើងដោយជនសង្ស័យ ០៣នាក់ (គេចខ្លួន០២នាក់ ឈ្មោះ ធី វ់ាន់ និងឈ្មោះ វុធ) ។ ឃាត់ជនសង្ស័យ ១នាក់ ឈ្មោះ សឿន ថា ភេទប្រុស អាយុ២៧ឆ្នាំ ជនជាតិខ្មែរ មុខរបររត់តាក់ស៊ី ស្នាក់នៅបន្ទប់ជួល ផ្លូវបេតុង ភូមិភ្នំពេញថ្មី សង្កាត់ភ្នំពេញថ្មី ខណ្ឌសែនសុខ (គ្មានសារធាតុញៀន) បានគ្រៀកលូកយុកលុយ របស់ជនរងគ្រោះឈ្មោះ WANG JIAGI ភេទប្រុស អាយុ៣៦ឆ្នាំ ជនជាតិចិន មុខរបរទេសចរណ៍ ស្នាក់នៅសណ្ឋាគារ ផ្ឡូវមិន្នីវង្ស សង្កាត់បឹងរាំង ខណ្ឌដូញពេញ កាន់លិខិតឆ្លងដែនលេខEC8024965។ សម្ភារៈបាត់បង់ ៖ លុយដុល្លា៥៥៣២ដុល្លា , លុយខ្មែរ១៥០.០០០រៀល , ទូរសព្ទ័ដៃ០១គ្រឿង ម៉ាកអាយហ្វូនXR ។ សម្ភារៈដកហូត ៖ រថយន្ត០១២គ្រឿង ម៉ាកTOYOTA camry ពណ៌ទឹកមាស ផលិតឆ្នាំ២០០២ ពាក់ស្លាកលេខភ្នំពេញ2AM-3510 , លុយដុល្លា១៦៦៨ដុល្លា និងលុយខ្មែរ ១៥០.០០០រៀល ។ បច្ចុប្បន្ន ជនសង្ស័យកំពុងឃាត់ខ្លួននៅអធិការដ្ឋាននគរបាលខណ្ឌសែនសុខ ដើម្បីអនុវត្តតាមនិតិវិធី
ដោយក្តីគោរព