(មានវីដេអូ) បែកធ្លាយ សកម្មភាពក្រុមស្លៀកពាក់សុីវិលចាប់មនុស្សយ៉ាងអនាធិបតេយ្យ នៅតាមបណ្ដោយផ្លូវR6 និងផ្លូវជុំវិញប្លុកក្ដាន់ពីរ

4239

ភ្នំពេញ៖ ក្រោយពីមានវីដេអូពីសកម្មភាពក្រុមស្លៀកពាក់សុីវិលដេញចាប់មនុស្សយ៉ាងអនាធិបតេយ្យ នៅម្ដុំក្ដាន់ពីរ យកទៅកន្លែងស្ងាត់មានបីទីតាំង ដេីម្បីជំរិតទាប្រាក់ ទី១នៅក្នុងដីឡូ៍ក្នុងបឹងកក់ ទី២ កន្លែងស្ងាត់ខាងលិខតារាងហ្គោល ទាំងពីទីតាំងនេះស្ថិតក្នុងសង្កាត់ស្រះចកខណ្ឌដូនពេញ និងទីតាំងទី៣ ជិតគុលស្ពានអាកាស៥មករា ក្នុងសង្កាត់បឹងកក់២ខណ្ឌទួលគោក ទាំង៣ទីតាំងខាងលេីនេះជាកន្លែងជំរិតទាប្រាក់ជថ្នូរនិងការដោះលែង បេីមិនមានប្រាក់ដោះដូរទេ ក្រុមសុីវិលទាំងនោះនិងបញ្ជូនមនុស្សដែលពួកគេចាប់បានទៅ មន្ទីប្រឆាំងគ្រឿងញៀនក្បាលថ្នល់។

យោងតាមប្រភពពីប្រជាពលរដ្ឋបានអោយដឹងថា ជារៀងរាល់ថ្ងៃពួកគាត់បានឃេីញក្រុមស្លៀកពាក់សុីវិលនេះដេញចាប់មនុស្សតាមបណ្ដោយផ្លូវR6នេះ សាហាវជាងសមត្ថកិច្ចចាប់ចោរប្លន់ទៅទៀត ដោយចាប់មិនអោយស្រែក បេីបុគ្គលណាហានស្រែកក្រុមវ៉ៃទាល់តែឈប់ស្រែក ហេីយហាមមិនអោយអ្នណាថតជាដាច់ខាត ព្រោះខ្លាចបែកធ្លាយរឿងអាក្រក់ខ្លួន។

ជាក់ស្ដែងនៅល្ងាចថ្ងៃទី២៨ ខែតុលា ឆ្នាំ២០១៩ វេលាម៉ោង៧.៣០នាទីយប់ ក្រោយពីទទួលបានសារពីប្រជាពលរដ្ឋ ជួននិងក្រុមអ្នកយកព័ត៌មានធវេីដំណេីរកាត់ទីនោះក៍ប្រទះឃេីញសកម្មភាពក្រុមសុីវិលទាំងនោះចាប់បុរសម្នាក់គ្រៀកដាក់លេីម៉ូតូគោលបំណងយកទៅកន្លែងស្ងាត់ តែដោយឃេីញក្រុមអនកកព័ត៌មានដេញតាមផ្ដិតយករូបភាពនិងសកម្មភាព ទេីបក្រុមទាំងនោះព្យាយាមដឹកគេចបង្វែដានដេីម្បីគេចពីកាមេរា ហេីយថែមទាំងគំរាមថាបេីហានថតប្រយ័ត្នមានរឿង។

ក្រោយពីក្រុមអ្នកសារព័ត៌មានធ្វើការផ្ដិតយករូបភាពរហូតទៅដល់ទីតាំងមួយកន្លែងទៀតដែលស្ថិតនៅតាមបណ្ដោយផ្លូវសហព័ន្ធរុស្ស៊ីជិតគល់ស្ពានអាកាស5 មករាក៏ប្រទះឃើញរថយន្តឡង់គ្រីស័រ 1 គ្រឿងពាក់ស្លាកលេខនគរបាល2-0392 ដែលជារថយន្តដឹកមនុស្សដែលគេចាប់បាន ជាច្រេីននាក់នៅក្នុងរថយន្ត ដោយខ្លះជាប់ខ្នោះ ខ្លះទៀតចងខ្សែ រួចក៍ប្រញាប់បេីករថយន្តទៅបាត់ស្រមោល៕