ក្តៅៗ! ដោយមិនបង្អងយូរលោក ឧកញ៉ា ទៀ វិចិត្រ បានដឹកនាំក្រុមអ្នកស្មគ្រ័ចិត្ត ដើម្បីស្វែងរកនិស្សិតស្រីអង់គ្លេសបាត់ខ្លួននៅកោះរ៉ុង

98

យោងតាមផេកហ្វេសបុករបស់​ ស្នងការដ្ឋាននគរបាលខេត្តព្រះសីហនុ បានបង្ហោះមុននេះបន្តិចថា : នៅព្រឹកថ្ងៃអង្គារ​ទី ២កើត ខែកត្តិក ឆ្នាំកុរ ឯកស័ក ព.ស. ២៥៦៣ ត្រូវនឹងថ្ងៃទី ២៩ ខែតុលា ឆ្នាំ២០១៩ កម្លាំងនៃស្នងការដ្ឋាននគរបាលខេត្តព្រះសីហនុ​ដែលទទួលបទបញ្ជាយ៉ាងមុឺងម៉ាត់ពីលោកឧត្តមសេនីយ៍ទោ ជួន​ ណារិន្ទ​​ បានបញ្ជាឲ្យកំលាំងនគរបាលទេសចរណ៏, ការិយាល័យកណ្តាលសន្តិសុខ សហការជាមួយ នគរបាលប៉ុស្តិ៍រដ្ឋបាលកោះរ៉ុង និងកម្លាំងសមត្ថកិច្ចចម្រុះគ្រប់ផ្នែក រួមជាមួយក្រុមអ្នកស្មគ្រ័ចិត្តដែលដឹកនាំដោយលោក​ ឧកញ៉ា ទៀ វិចិត្រ​ និងក្រុមប្រជាពលរដ្ឋដែលរស់នៅក្នុងមូលដ្ឋាន នៅតែបន្តស្វែងរក​នារីជនជាតិអង់គ្លេស​ ដែល​បាត់ខ្លួននេះ ឈ្មោះAmelia Bambridge អាយុ ២១ឆ្នាំ​កាលពីវេលាម៉ោងជិត៤ទៀបភ្លឺថ្ងៃទី២៤តុលា២០១៩យ៉ាងយកចិត្តទុកដាក់​។ពត៌មានលំអិតនិងផ្សាយជូនបន្តនៅពេលក្រោយ​។