តាំងពីបង្កើតក្រុមនារីរបាំបុរាណ សមាជិកក្រុមចេះតែស្លាប់បន្តម្តងម្នាក់ៗ ទំរាំតែស៊ើបដឹងមូលហេតុថា…

554

ថ្ងៃទី១២ ខែ តុលា មានករណីអត្តឃាតរបស់នារី ដែល ត្រូវបានស្គាល់អត្តសញ្ញាណ ថាជានារី នារីរាំរបាំនៃក្រុមសិល្បៈមួយ ហើយនាងមានឈ្មោះថាស្រីខួច។ សមត្ថកិច្ចបានបន្តទៀតថានាងបានធ្វើអត្តឃាតដោយចងកសម្លាប់ខ្លួនតាមការវិនិច្ឆ័យជាជំហានដំបូងនិងតាមសេចក្ដីរាយការណ៍របស់អ្នកជិតខាងរបស់នាងបានអោយដឹងថានារីម្នាក់នេះប្រហែលជាធ្វើអត្តឃាតដោយបញ្ហាក្រុមគ្រួសារដូចជាបញ្ហាជីវភាពខ្វះខាតនិងបញ្ហាជាច្រើនទៀតព្រមទាំងបានជួបអំពើហឹង្សាក្នុងក្រុមគ្រួសារគឺឪពុករបស់នាងតែងតែប្រើប្រាស់អំពើហឹង្សា នឹងបង្ខំអោយនាងឈប់រាំរបាំទៅធ្វើការរោងចក្រ ។

ដោយសាររឿងក្ដីនេះជារឿងក្ដីអត្តឃាតទើបប៉ូលីសមិនបានធ្វើការស៊ើបអង្កេត បន្ត ហើយសមត្ថកិច្ចបានប្រគល់សាកសពទៅអោយក្រុមគ្រួសារយកទៅធ្វើបុណ្យតាមប្រពៃណី។ពីធីបុណ្យបានរៀបចំឡើងនៅវត្តមួយដែលស្ថិតនៅស្រុកកំណើតរបស់នាង ពិធីបុណ្យនេះគេសង្កេតឃើញមានបងប្អូនអ្នកជិតខាងបានមកចូលរួមជាច្រើនក្នុងនោះគេសង្កេតឃើញអ្នកនៅក្នុងក្រុមសិល្បៈទាំងអស់ក៏បាននាំគ្នាចូលរួមបុណ្យសពរបស់នាង មិត្តភក្ដិសំលាញ់នៅក្នុងក្រុមសិល្បៈរបស់នាងគឺរចនា និង នារិតី្ត ក៏បានចូលរួមផងដែរ ។

ពិធីបុណ្យកំពុងប្រព្រឹត្តទៅជាធម្មតា ស្រាប់តែគេឃើញរថយន្តទំនើបមួយគ្រឿងបានបើកមកដល់ ឈប់នៅខាងមុខរោងបុណ្យ ហើយគេឃើញបុរសម្នាក់បានចុះពីលើរថយន្តហើយដើរសំដៅទៅកាន់រោងបុណ្យ អ្នកគ្រប់គ្នាបានឆ្ងល់ថាតើបុរសម្នាក់នោះជាអ្នកណា? បើមើលទៅតាមការស្លៀកពាក់នឹងរបស់ប្រើប្រាស់គេអាចសន្មត់ថាជាកូនអ្នកមាន ស្រាប់តែមិត្តស្និទ្ធស្នាលរបស់នាងបានប្រាប់ទៅកាន់ម្ដាយរបស់នាងថាបុរសនោះគឺជា សង្សាររបស់ស្រីខួច ដែលមានឈ្មោះថា បញ្ញា វិចិត្រ ហើយគាត់ជាកូនអ្នកឧកញ្ញ៉ាម្នាក់នៅទីក្រុង។

ពេលនោះម្ដាយឪពុករបស់នាងបានទៅស្វាគមន៍ នឹងរាក់ទាក់ ហើយក៏បាននាំបុរសទៅអុជធូបនៅពីមុខក្ដាមឈូសនាង នៅពេលបុរសនោះកំពុងតែ អុជធូបបុរសនោះក៏បានសំលឹងទៅកាន់មិត្តភក្ដិរបស់នាងម្នាក់ដោយខ្សែភ្នែកយ៉ាងចំឡែកនឹងគួរអោយសង្ស័យ ដូចជាស្និតស្នាលជាមួយគ្នាយ៉ាងខ្លាំង។បុរសនោះបានលុតជង្គង់ចុះ នៅពីមុខក្ដាមឈូសហើយម្ដាយរបស់នាងបានហុចធូបអោយបុរសនោះដើម្បីអុជធូបដល់សាកសពរបស់នាង ស្រាប់តែគេលឺសម្លេងមួយយ៉ាងចំឡែកដែលលឺចេញពីក្ដាមឈូស គឺសម្លេងបុកក្ដាមឈូសនឹងសម្រែកដ៏ចម្លែក ស្រាប់តែពេលនោះក្ដាមឈូសបានធ្លាក់ចុះមកលើដីហើយបានខ្ទាតសាកសពនាងចេញមកក្រៅ នៅចំពីមុខវិចិត្រ ភ្នែកបើកសំលឹងសំលក់ទៅមុខវិចិត្រ ដែលបង្កភាពភ្ញាក់ផ្អើលជាខ្លាំង

ក៏ប៉ុន្តែអាចារ្យនឹងមនុស្សប្រុសៗនៅក្នុងពិធីបុណ្យក៏បានរត់ មកជួយលើកសពដាក់ក្នុងក្ដាមឈូសវិញ។ ពិធីបុណ្យក៏បន្ត ដោយគ្មានបញ្ហាអ្វីកើតឡើងទៀតឡើយ ហើយភ្ញៀវដែលបានចូលរួមក៏បានត្រលប់ទៅវិញជាបណ្ដើរៗ នៅសល់តែមត្តិភក្ដិរបស់នាងទាំងពីរនាក់នឹងសង្សាររបស់នាងតែប៉ុណ្ណោះដែលមិនទាន់ត្រលប់ទៅវិញ ហើយមិនយូរប៉ុន្មាន ពួកគេទាំងបីក៏ត្រលប់ទៅផ្ទះ វិញដែរ វិចិត្រក៏បានហៅនារីទាំងពីរនាក់អោយទៅជាមួយគ្នា នៅតាមផ្លូវ នារិត្ដីបានគេងលក់ ……….. នៅខណៈពេលនារិត្តីកំពុងតែគេងលក់វិចិត្របានចាប់ដៃរចនាប៉ុន្តែពេលនោះរចនាបានដកដៃចេញ យ៉ាងលឿន ឯសពរបស់ស្រីខួចក៏បានបូជានិងពិធីបុណ្យសពរបស់នាងក៏បញ្ចប់ជាស្ថាពរដែរ។

ថ្ងៃទី៣បន្ទាប់ពីការស្លាប់របស់ស្រីខួចក្រុមរបាំបាននាំនារីរបាំម្នាក់ទៀតមកដើម្បីជំនួសមុខតំណែងរបស់ស្រីខួច។ រឿងចំឡែកក៏បានកើតឡើង គឺចាប់ផ្ដើមពីផ្ទះជួលដែលស្រីខួចបានស្នាក់នៅកាលពីនៅរស់ គឺអ្នកនៅក្នុងផ្ទះជួលតែងតែលឺសម្លេងចំឡែក ស្រែកយំ និងលឺសំលេងភ្លេងរបាំដែលចេញពីបន្ទប់ដែលស្រីខួច ដែលបង្កភាពភ័យខ្លាចដល់អ្នកជិតបន្ទប់ ហើយអ្នកខ្លះបានរើចេញពីផ្ទះនោះ នៅសល់តែអ្នកជិតបន្ទប់ ប៉ុន្មានអ្នកដែលមិនទាន់បានរើផ្ទះចេញ ។

ភាពឆ្ងល់របស់មនុស្សមួយចំនួនបាននៅបន្តនិយាយពីរឿងនៃការស្លាប់របស់នារីរបាំម្នាក់នេះ ទោះបីជាប៉ូលីសបានធ្វើការសន្និដ្ឋានថា ការស្លាប់ដោយសារការធ្វើអត្តឃាតក៏ដោយ ការនិយាយជជែកក៏នៅបន្តមានជានិច្ច ជាពិសេសនៅក្នុងក្រុមរបាំ ថ្ងៃមួយនៅពេលដែលក្រុមរបាំកំពុងតែធ្វើការវឹកហាត់ស្រាប់តែ មាននារីរបាំម្នាក់កំពុងតែរាំបាន ស្រាប់តែដួលសន្លប់ហើយមួយសន្ទុះក្រោយមកនារីម្នាក់នោះបានក្រោកឡើងហើយរាំយ៉ាងចំឡែកគឺការរាំដោយកាច់បំបាក់ដៃកាច់បំបាក់ជើងចេញឆ្អឹង ហើយក៏បានកាច់កសម្លាប់ខ្លួនបាត់ទៅ ធ្វើអោយអ្នកនៅរោងរបាំ មានការភ័យខ្លាចជាខ្លាំង ។ អ្នករបាំដែលបានស្លាប់នោះគឺជាអ្នករបាំដែលមកថ្មីជំនួសតំណែងស្រីខួចដែលបានស្លាប់ទៅ
បង្កអោយមានការនិយាយថា នារីដែលបានស្លាប់គឺមកដណ្ដើមដំណែងរបស់គេទើបគេសម្លាប់។ សេចក្ដីឆ្ងល់ក៏នៅបន្ត ចំណែកអ្នកនៅក្នុងក្រុមរបាំវិញមានអ្នកខ្លះបានចាកចេញនៅសល់មនុស្សមួយចំនួន តែប៉ុណ្ណោះ………………………………………..

ចំណែកឯរចនា ដែលជាមិត្តភក្ដិរបស់ស្រីខួច វិញរាល់យប់នាងមិនដែលដេកលក់ទេគឺនាងតែងតែត្រូវសម្លេងរំខាន រហូតពេលខ្លះនាងលឺសម្លេងមនុស្សស្រីនិយាយដាក់ត្រចៀកនាង ពេលខ្លះទៀត នាងលឺសម្លេងមនុស្សស្រីយំ……….
“ថ្ងៃនេះជាថ្ងៃទី៥ ដែលស្រីខួចបានស្លាប់ទៅហើយ” នារិត្តី និង រចនា បាននិយាយ…….។

“នៅសល់តែ២ថ្ងៃទៀតទេដល់ថ្ងៃគម្រប់ខួបប្រាំពីរថ្ងៃរបស់ស្រីខួច” នារិត្តីនិយាយ….

“លឺថាអោយតែគម្រប់ប្រាំពីរថ្ងៃ ព្រលឹងដែលបានស្លាប់ទៅនឹងត្រលប់មកវិញជាមិនខាន ព្រលឹងខ្មោចនឹងមកលេងបងប្អូន មិត្តភក្ដិទាំងអស់” នារិត្តីបន្តការនិយាយ…………រចនាមិនម៉ាត់ធ្វើស្ងៀមមិនដឹង…………….

ថ្ងៃទីប្រាំពីរ នៃការស្លាប់របស់ស្រីខួច រចនានៅក្នុងបន្ទប់ម្នាក់ឯងខណៈនារិត្តីត្រលប់ទៅផ្ទះវិញ ប្រហែលម៉ោង ១១ នាទីយប់ រចនាបានខំប្រឹងគេង ព្រោះដឹងថាថ្ងៃនេះគឺជាថ្ងៃទី៧……កាលពិតទៅ នាងខ្លាចខ្មោចស្រីខួច…………….

ម៉ោង១២ រំលងអធ្រាត រចនាបើកភ្នែក ពេលនោះនាងបានឃើញនារីម្នាក់អង្គុយពីលើនាង ក្នុងឈុតសម្លៀកបំពាក់របាំ សក់បាំងមុខ នាងរចនាបានខំប្រឹងស្រែក ហើយនារីម្នាក់នោះបានយកដៃមកច្របាច់ករបស់នាង លឺសម្លេងទូរសព្ទរោទ៍ ទ្រឺតទ្រឺត…………….

នាងភ្ញាក់ព្រឺតការពិតទៅគឺជាសុបិនសោះ នាងចុះពីលើគ្រែទៅរកទឹកផឹក….

មានដៃមួយលូកពីក្រោយនាង រចនាបានងាកទៅក្រោយគ្មានអ្វីទាំងអស់ ក្រោយពីផឹកទឹករួច រចនាបានដើរទៅគ្រែវិញដើម្បីបន្តការគេង ខណៈពេលកំពុងគេង ភួយរបស់នាងបានត្រូវទាញចេញ

នាងបានស្ទាបរកភួយ របស់នាង នាងបានទាញភួយប៉ុន្តែហាក់ដូចជាមានអ្វីទាក់ ទាញភួយមិនរួចសោះ………………..

រចនាដឹងថាគឺខ្មោចស្រីខួច លងហើយ រចនាបានទាញយកទូរសព្ទCall ទៅវិចិត្រដើម្បីអោយមកកំដរ……………

បង! ខ្ញុំខ្លាច ខ្ញុំនៅតែម្នាក់ឯង…….. រចនានិយាយទៅកាន់វិចិត្រ

វិចិត្រលឺដូចនេះបានសង្វាត បើករថយន្តទៅរកផ្ទះជួលដែលរចនានៅ………

នៅតាមដងផ្លូវគឺស្ងាត់ច្រងំ មានរថយន្តបើកតាមដងផ្លូវ យប់ជ្រៅណាស់ទៅហើយ….

វិចិត្របើកបណ្ដើរ ស្ដាប់ចម្រៀងបណ្ដើរ ពេលពាក់កណ្ដាលផ្លូវ សម្លេងម៉ាញ៉េក្នុងរថយន្តបានលាន់សូររអាក់រអួល ហើយស្រាប់តែឈប់លឺសម្លេង វិចិត្របានឈប់រថយន្ត យកដៃគោះម៉ាញ៉េ ពេលនោះក៏លឺឡើងវិញ វិចិត្រក៏បន្តរថយន្តទៅមុខទៀត

ពេលជិតទៅដល់ផ្ទះជួលរចនា វិចិត្របានឃើញអ្វីមួយរត់ចូលរថយន្ត វិចិត្រគិតថាប្រហែលបានបុកអ្វីមួយ……

វិចិត្រឈប់រថយន្តរួចចុះទៅមើល មើលជុំវិញរថយន្ត មើលក្រោមរថយន្តគ្មានអ្វីទាំងអស់ ..

វិចិត្របន្តដំណើរទៅទៀត ពេលនោះមានមនុស្សស្រីម្នាក់នៅអង្គុយពីក្រោយ វិចិត្រឃើញដូចនេះក៏ងាកទៅក្រោយគ្មានទេ គ្មានអ្វីទេ ស្រាប់តែសម្លេងទូរសព្ទរោទ៍វិចិត្រលូកដៃយកទូរសព្ទ បើកបណ្ដើរលូកទូរសព្ទបណ្ដើរ ទូរសព្ទក៏ធ្លាក់ទៅក្រោម វិចិត្របានអោនរើសទូរសព្ទ ពេលរើសបានហើយក៏ងាកមើលវិញ ពេលនោះឃើញមនុស្សស្រីម្នាក់បានឈរនៅពីមុខ រថយន្តវិចិត្របានកាច់ចង្កូតរថយន្តធ្វើអោយរថយន្តធ្លាក់ផ្លូវ ក្រលាប់រថយន្ត វិចិត្របានស្លាប់ក្នុងរថយន្តទាំងដៃកាន់ទូរសព្ទ ពេលនោះអ្នកនៅម្ដុំនោះបាននាំគ្នាចេញមកមើល មានក្មេងស្ទាវមួយក្រុមបានឃើញទូរសព្ទហើយពួកគេលួចយកទូរសព្ទនោះ គឺម៉ាក Iphone 6……

រចនាកំពុងរង់ចាំវិចិត្រ ទាំងអារម្មណ៍ភ័យខ្លាច ពេលនោះមានសម្លេងលាន់ឡើងគឺសម្លេងគោះទា្វររចនាច្បាស់គឺវិចិត្រមកដល់….រចនាបានស្ទុះទៅបើកទ្វារ ពិតមែនគឺវិចិត្រមកដល់មក……

រចនាបាននិយាយទៅកាន់វិចិត្រ៖”ម៉េច បងយូរម៉េស”…………………………………

វិចិត្រមិនឆ្លើញរួចដើរទៅអង្គុយ រចនាបិទទ្វារ រួចងាកទៅឃើញពីក្រោយ វិចិត្រមានសុទ្ធតែឈាមពេញខ្លួន….

រចនាសួរវិចិត្រ៖ “បង! មានរឿងអីណឹង? ម៉េចបានខ្លួនបងសុទ្ធតែឈាម?”…….

ពេលនោះវិចិត្របែរមក ក្បាលរបស់វិចិត្របែកជាពីរ សាច់មុខរបេះ ដើរសម្ដៅទៅរចនាទាំងដៃមានកាន់ខ្សែ យកខ្សែនោះទៅរឹតករចនា រចនាខំប្រឹងរើបម្រាស តែមិនអាចរើបម្រាសបាន…………..

ពេលនោះវិចិត្របានអូសសាកសពរចនាទៅចងព្យួរក្នុងបន្ទប់ទឹក រួចវិចិត្របានក្លាយជាស្រីខួចការពិត ខ្មោចស្រីខួចបានបន្លំជាវិចិត្រ ដើម្បីសម្លាប់រចនា……………..។

វិចិត្រនិងរចនាបានលួចមានស្នេហា លួចលាក់ អ្នកទាំងពីរក៏បានសម្លាប់ស្រីខួចទៀតផង…………