កូនខ្មែរអើយល្មមភ្ញាក់ខ្លួនហើយ!! កុមារជប៉ុនរៀនរាំរបាំគោះត្រឡោកខ្មែរ ខណៈជំទង់ខ្មែរកំពុងវក់នឹងបទបែកស្លុយ (មានវីដេអូ)

21933

ខ្ញុំពិតជាមានក្តីរំភើបខ្លាំងណាស់នៅពេលដែលឃើញវប្បធម៍ខ្មែរត្រូវបានគេទទួលស្គាល់និងមានភាពល្បីល្បាញទូទាំងពិភពលោក ហើយអ្វីដែលបានធ្វើឲ្យចាប់អារម្មណ៍នោះគឺមានវិដេអូមួយឃ្លីបបានបង្ហោះនៅលើបណ្តាញសង្គម

ដោយសារតែមានក្មេងៗជប៉ុនជាច្រើនបាននាំគ្នាហាត់រៀនរាំរបាំគោះត្រឡោករបស់ខ្មែរបានយ៉ាងស្អាតមិនត្រឹមតែប៉ុណ្ណោះទេបើមើលទៅតាមទឹកមុខរបស់ពួកគេគឺគេព្យាយាមបង្ហាញប្រាប់ថា គេស្រឡាញ់វប្បធម៍របស់ខ្មែរណាស់ហើយគេមានអារម្មណ៍ថាគេមិនចង់ឲ្យវប្បធម៍មួយនេះត្រូវបាត់បង់ឬមួយក៏ត្រូវគេលួចយកទៅទេ។

តែជាក់ស្តែងបើយើងក្រឡេកមើលមកកូនខ្មែរយើងដែលជាម្ចាស់ប្រទេសវិញតើពួកគាត់ភាគច្រើនដែលចាប់អារម្មណ៍មកលើវប្បធម៍របស់ខ្លួនទេភាគតិចខ្លាំងណាស់ដែលចាប់អារម្មណ៍ដែលខ្លាចបាត់បង់ភាគតិខ្លាំងណាស់ដែលខ្វាយខ្វល់និងលើកស្ទួយចប្បធម៍របស់ខ្មែរគឺពួកគេកំពុងតែស្រូបទាញវប្បធម៍របស់បរទេសមកដាក់ខ្លួននិងបំភ្លេចបំផ្លាញវប្បធម៍របសខ្លួនដែលមានតាំងពីយូរយារណាស់មកហើយ អនិច្ចាកូនខ្មែរកុំចាំទាល់តែបាត់បង់ទើបយំស្តាយក្រោយ៕ សូមទស្សនាវិដេអូខាងក្រោម៖