(មានវីដេអូ) ជិះមូ៉តូម្នាក់ឯងពេលយប់ សូមប្រយ័ត្ន!! មានខ្សែលួសទាក់ ក នៅម្តុំផ្លូវ CT តែសំណាងល្អមានមនុស្សអ៊ូអរច្រើន

16

យោងតាមគណនីហ្វេសប៊ុកឈ្មោះ Jj Sophana បានបង្ហោះវីដេអូពីប្អូនប្រុសខ្លួនដែលជិះម៉ូតូតាមបណ្ដោយផ្លូវ CT មកកន្លែងកើតហេតុស្រាប់តែមានខ្សែភ្លើងមកទាក់ ករ ប្អូនប្រុសគាត់ ដោយម្ចាស់គណនីនេះបញ្ជាក់ថាខ្សែភ្លើងនោះ គឺមកពីរថយន្តស្ទូច ដែលដាក់ខ្សែនេះ។

អ្វីដែលធ្វើឲ្យគាត់ខឹងកាន់តែខ្លាំង នោះគឺខ្សែភ្លើងនេះបានទាក់ករប្អូនប្រុសគាត់ បើមានរថយន្តលឿនមកពីក្រោយដឹងតែអាចគ្រោះថ្នាក់ដល់អាយុជីវិតបាត់ទៅហើយ ប៉ុន្តែម្ចាស់រថយន្តស្ទូច គ្មានទំនួលខុសត្រូវ មិនចេញមកសូមទោសពួកគាត់នោះទេ។

សូមអោយមានការប្រុងប្រយ័ត្នគិតដល់អាយុជីវិតគេផង សូមជួយស៊ែរចែករំលែកបន្តផង។ សូមទស្សនាវីដេអូខាងក្រោមនេះ៖