ពលរដ្ឋម្តុំច្បារអំពៅ ពិបាកទ្រាំព្រោះស្ទះផ្លូវម្តងរាប់ម៉ោង ស្ទើររាល់ថ្ងៃ

6

ដោយទ្រាំនឹងការកកស្ទះចរាចរណ៍ខ្លាំងពេក ស្ទើរតែរាល់ថ្ងៃទៅហើយនោះ បងប្រុសពលរដ្ឋម្នាក់ដែលរស់នៅតំបន់នោះ បានផុសនៅក្នុងបណ្តាញសង្គមហ្វេសប៊ុកផ្ទាល់ខ្លូនរបស់គាត់ថា៖

“តាំងនាមខ្ញុំបាទជាប្រជាជននៅខាងផ្លូវជាតិលេខ១ ជារៀងរាល់ព្រឹកចាប់តាំងពីម៉ោង៦:៣០នាទីព្រឹករហូតដល់ម៉ោងជិត១១ថ្ងៃត្រង់ ត្រង់ចំនុចចាប់ពី បូរីប៉េងហួត រហូតដល់មុខក្រសួងមហាផ្ទៃ គឺមានលក្ខណះកកស្ទះចរាចរណ៏ខ្លាំងជារៀងរាល់ថ្ងៃ

ដោយមូលហេតុ ដែលបានសង្កេតឃើញថា កំណើនរបស់ប្រជាជនដែលបានមករស់នៅតំបន់ជាយក្រុង ដែលមាន បូរី ផ្ទះល្វែង ជាច្រើនកន្លែងនៅតាមតំបន់ផ្លូវជាតិលេខ១ ដោយយោងដូចតាមការរៀប រាប់ខាងលើ ខ្ញុំបាទបានសង្កេតឃើញថា ប្រសិនបើយើងមាន ស្ពានមួយទៀតដែរ តភ្ជាប់ពីខាងសង្កាត់និរោន៏ ឆ្លងទន្លេទៅខាងតំប់ន់កោះពេជ្រ

ដែលអាចធ្វើអោយប្រជាជនឆ្លងដល់ទីក្រុងតែម្តង វាក៏ជាការរួមចំនែកមួយផ្នែកផងដែររបស់រាជរដ្ឋាភិបាលដែល មានទស្សនះវិស័យក្នុងកាត់បន្ថយភាពក្រីក្ររបស់ប្រជាពលរដ្ឋ នឹង ក៏ជាការបង្កើនហេដ្ឋារចនាសម្ព័ន្ធរបស់ទីក្រុងផងដែរ ដូចនេះខ្ញុំបាទសូមស្នើសុំដល់ សម្តេចតេជោនាយករដ្ឋមន្រ្តី ហ៊ុន សែន Samdech Hun Sen, Cambodian Prime Ministerផ្តល់នៅ ស្ពានខាងលើនេះដែលជាកាដូរសំរាប់ប្រជាជនដែរស្រលាញ់សន្តិភាព ស្រលាញ់ការអភិវឌ្ឍន៏ នឹង ការកាត់បន្ថយភាពក្រីក្ររបស់ប្រជាជនកម្ពុជាផងដែរ

ដូចការរៀបរាប់ខាង់លើ សូមលោកពូ សម្តេចតេជោនាយករដ្ឋមន្រ្តី ហ៊ុន សែន មេត្តាអនុគ្រោះ នឹង យោគយល់ដល់រូបក្មួយផងប្រសិនបើការអធិប្បាយនេះមិនល្អសមរម្យ ???

សូមអរគុណ

# មានសន្តិភាព ទើបមានការអភិវឌ្ឍន៏ ???#”

 

 

ប្រភព៖ Tha Panha