ទំនេរពេក!! ក្មេង​ទំនើង​ប្រុសស្រី​ ៣នាក់ដើរ​គប់ក​ញ្ចក់រថយន្ដ​គេឯង នាពេលរាត្រី​យ៉ាងអាណាធិបតេ​យ្យត្រូវបានឃាត់ខ្លួន

65

ខេត្តកំពង់ស្ពឺ​៖​ កាលពី​វេលាម៉ោង០៣ និង២០នាទីទៀបភ្លឺ​ នាថៃ្ងទី​៣០ ខែតុលា​ ឆ្នាំ​២០១៩​ មានករណីគុបក​ញ្ចក់រថយន្ត នៅតាមបណ្ដោយផ្លូវជាតិ​លេខ​ ៣​ភូមិ​ក្រាំង​លាវ​ បង្កឡេីងដោយ​មនុស្សមួយក្រុម ៣​នាក់​៖ ១-ឈ្មោះ​ ​​ជួន វិន ភេទប្រុស អាយុ​ ២៣ឆ្នាំ ជាអ្នក​បើកម៉ូតូ​ រស់នៅភូមិឯកភាព​ ឃុំព្រៃវិហារ ស្រុកគងពិសី ខេត្តកំពង់ស្ពឺ​ ទី២-ឈ្មោះ​​ ឡេង ស្រីកា ភេទស្រី អាយុ​ ១៩ឆ្នាំ អ្នករួមដំណើរ​ រស់នៅភូមិព្រៃស្តី ឃុំម្លប់ស ស្រុកសំពៅមាស ខេត្តពោធិ៍សាត់ បច្ចុប្បន្នបំរើការងារ​ពេលរាត្រី​ នៅហាងខារ៉ាអូខេ យីហោរាត្រីពណ៍​ស្វាយ​ ស្ថិតក្នុងភូមិព្រៃកេស ឃុំព្រៃវិហារ ស្រុកគងពិសី ខេត្តកំពង់ស្ពឺ​ និងទី៣-ឈ្មោះ​ ចាន់ លក្ខិណា ភេទស្រី​ អាយុ​ ២៣ឆ្នាំ អ្នករួមដំណើរ​ រស់នៅភូមិព្រៃត្រាង ឃុំមានជ័យ ស្រុកឈូក ខេត្តកំពត​ បច្ចុប្បន្នបំរើការងារពេលរាត្រី​ នៅហាងខារ៉ាអូខេ យីហោ រាត្រីពណ៍ស្វាយ​ ស្ថិតក្នុងភូមិព្រៃកេស ឃុំព្រៃវិហារ ស្រុកគងពិសី ខេត្តកំពង់ស្ពឺ​ ។ ជនសង្ស័យ​ជិះម៉ូតូ​ មួយគ្រឿង​ ម៉ា​ក ហុងដា​សេ​១​២៥ ពណ៍ខ្មៅ ស៊េរីឆ្នាំ២០១៩ ពាក់​ស្លាកលេខកំ​ព​ង់ស្ពឺ​ 1K-0404 ។

ជនសង្ស័យ​ទាំង​បី​រនាក់​ ធ្វេីដំណេីរមកដល់ចំណុ​ចកើតហេតុ​ ស្ថិតតាមបណ្តោយផ្លូវជាតិលេខ៣ ជិតប៉ុស្តិ៍នគរបាលរដ្ឋបាលក្រាំងលាវ បានធ្វើស​កម្មភាព​ យកផ្លែដូងដែលផឹកទឹកអស់​គប់ទៅលើ​រថយន្ត​ សណ្តោងរ៉ឺម៉ក​ មួយគ្រឿង ពាក់ស្លាក​លេ​ខ ព្រះសីហនុ 4A-8899 បើកបរដោយឈ្មោះ​​ វ៉ែន វី ភេទប្រុស អាយុ ៣៧ឆ្នាំ​ មានទីលំនៅ​ភូមិសេកយៀ ឃុំអង្គត្នោត ស្រុកត្រាំកក់ ខេត្តតាកែវ បណ្តាលអោយរថយន្តបែកកញ្ចក់ផ្នែកខាងមុខ។

ក្រោយកើតហេតុជនបង្កបានជិះម៉ូតូគេចខ្លួនចូល​មកភូមិសាស្រ្ដស្រុកបសេដ្ឋ​ ត្រូវអ្នកបើកបរ​រថយ​ន្ត​ ដេញតាមរហូតមកទាន់នៅចំណុចផ្ទះសំណាក់​យី​ហោ​ហេងលី​ ស្ថិត​នៅភូមិត្រពាំងខ្យង ឃុំទួលអំ​ពិល ស្រុកបសេដ្ឋ ខេត្តកំពង់ស្ពឺ​ រាយការណ៍​ជូន​សមត្ថកិច្ច​ឃាត់ខ្លួន​។ បច្ចុប្បន្នមុខសញ្ញាជនសង្ស័យ​ក្មេង​ទំនើង​ប្រុស​ស្រី​ ​៣នាក់​ ត្រូវ​បាន​សមត្ថកិច្ច​ស្រុកបសេដ្ឋ​សាក​សួរ​និងកសាងសំណុំរឿង​បញ្ជូន​ ចាត់ការតាមនីតិ​វិធី​៕

ប្រភព៖ Khmer Note