ទីបំផុត! អង្គភាពប្រឆាំងអំពើពុករលួយ រកឃើញថា លោក លឹម ហាក់ ពិតជាទទួលយក ប្រាក់ ៥ពាន់ដុល្លារ ដូចការផ្សព្វផ្សាយមែន

56

ភ្នំពេញ៖ អង្គភាពប្រឆាំងអំពើពុករលួយ ហៅកាត់ថា ACU រកឃើញថា លោក លឹម ហាក់ ប៉េអឹម ខេត្តកំពង់ឆ្នាំង ពិតជាមានទទួលយកពីម្ចាស់ឡាន ចំនួន៥ពាន់ដុល្លារ ដែលត្រូវឃាត់ទុកនោះ ដូចការផ្សព្វផ្សាយមែន តែ ACU ត្រូវការពេលវេលាបន្តិចទៀតដើម្បីវាយតម្លៃថា ការទារប្រាក់-ការទទួលប្រាក់នេះយ៉ាងដូចម្តេចខ្លះដើម្បីមានមូលដ្ឋានបន្តនីតិវិធីបើក ឬ មិនបើកការស៊ើបអង្កេតករណីនេះ” ។

នេះបើយោងតាម សេចក្តីជូនដំណឹង ស្តីពី កិច្ចប្រជុំលើកទី៥១ អាណត្តិទី២ នៃក្រុមប្រឹក្សាជាតិប្រឆាំងអំពើពុករលួយ កាលពីថ្ងៃទី២៨ ខែតុលា នៅត្រង់ ចំណុចទី៧ នៃសេចក្តីជូនដំណឹងនោះ បានបញ្ជាក់ថា« ករណីចោទប្រកាន់ កងរាជអាវុធហត្ថខេត្តកំពង់ឆ្នាំង ថាបានយកលុយពីម្ចាស់ឡាន ដែលត្រូវឃាត់ទុក ។ ការស្រាវជ្រាវ បង្ហាញថា ពិតជាមានការទារ ការទទួល ប្រាក់ដូចការផ្សព្វផ្សាយមែន ។ អង្គភាពប្រឆាំងអំពើពុករលួយ ហៅកាត់ថា ACU នៅត្រូវការពេលវេលាបន្តិចទៀតដើម្បីវាយតម្លៃថា ការទារប្រាក់-ការទទួលប្រាក់នេះយ៉ាងដូចម្តេចខ្លះដើម្បីមានមូលដ្ឋានបន្តនីតិវិធីបើក ឬ មិនបើកការស៊ើបអង្កេតករណីនេះ» ។

ការប្រកាសរបស់ អង្គភាពប្រឆាំងអំពើពុករលួយ បានធ្វើឡើងក្រោយពី លោក ឈុន ឈីវជាតិ កាលពីថ្ងៃទី១០ ខែតុលា បានសដាក់ ពាក្យបណ្តឹង ទៅស្ថាបនពាក់ពន្ធ័ ពិសេសអង្គភាពអំពើពុករលួយ ដើម្បីមានចំណាត់ការផ្លូវច្បាប់ ។ក្រោយពីម្ចាស់ឡានដាក់ពាក្យបណ្តឹង លោកប៉េអឹម លឹម ហាក់ បានភ័យ ស្លន់ស្លោ រត់ ទៅពឹងពាក់ស្ត្រីម្នាក់ដែលស្និតស្នាលជាមួយលោក ឈុន ឈីវជាតិ ខំជិះម៉ូតូពីចម្ងាយមកដល់ផ្ទះ ព្យាយាមសម្របសម្រួលសងសំណងចំនួន៥ពាន់ដុល្លារ ជាថ្នូរនឹងការ ឲ្យជនរងគ្រោះ ដកពាក្យបណ្តឹង តែ ដើមបណ្តឹងបដិសេធមិនទទួលយកឡើយ ។ដោយលោកបាន អះអាងថា លោកចង់អោយច្បាប់អនុវត្តទៅលើមន្ត្រីខិលខូច ដោយមានប្រជាពលរដ្ឋច្រើននាក់ណាស់ ប្រាប់លោក ថា បានរងគ្រោះដូចគ្នា ដោយសារមន្ត្រីប៉អឹមទាំងនេះ ។

គួរំលឹកថាកាលពីថ្ងៃទី២៨ខែកញ្ញាឆ្នាំ២០១៩កន្លងទៅ ជនរងគ្រោះខណៈជិះឡានអត់ពន្ធម៉ាកឡិចស៊ីស៣៣០ពាក់ស្លាកលេខក្លែងក្លាយ ភ្នំពេញ 2AD 0356 បានប្រើល្បិចឃាត់រថយន្ដនិងមនុស្សទុកនៅក្នុងបន្ទប់ឃុំឃាំងមួយហើយនាំគ្នាប្រើល្បិចកុហកជនរងគ្រោះគ្រប់បែបយ៉ាង ដើម្បីជម្រិតទារប្រាក់ចំនួន៥ពាន់ដុល្លារពីជនរងគ្រោះ ទោះពេលនោះជនរងគ្រោះឲ្យចំនួន៣៥០០ដុល្លាក៏មិនព្រមដែរ ទាល់តែគ្រប់៥ពាន់ដុល្លាទើបព្រម ។ ដោយសារតែស្ថានភាពពេលនោះធ្វើឲ្យពួកគាត់ភ័យទើបជនរងគ្រោះបន្ដឲ្យប្រពន្ធរបស់ខ្លួនដើររកលុយគេទាល់តែគ្រប់ចំនួន៥ពាន់ដុល្លាទើបលោកប៉េអឹមទាំងពីរនាក់នោះយល់ព្រមនិងឲ្យគាត់ធ្វើកិច្ចសន្យាត្រឹមត្រូវទើបព្រមដោះលែងទាំងមនុស្សនិងឡានឲ្យមកផ្ទះវិញ ។ ក្រោយមក កាលពីថ្ងៃទី១០ ខែតុលាឆ្នាំ២០១៩ លោក ឈុន ឈីវជាតិ ដែលជាជនរងគ្រោះក្នុងករណីនេះបានដាក់ពាក្យបណ្ដឹងចូលតុលាការនិងអង្គភាពប្រឆាំងអំពើពុករលួយ ដើម្បីឲ្យស្ថាប័ននេះជួយរកយុត្តិធម៌ជូនគាត់និងដើម្បីវែកមុខរកជនខិលខូចពុករលួយ ដែលលោកស្គាល់ ឈ្មោះ ឡុន ឡន ហៅឡុង ជាអ្នកយកលុយអោយឈ្មោះ លឹមហាក់ ចំនួន៥ពាន់ដុល្លារ។

ក្រោយពីជនរងគ្រោះឈ្មោះ ឈុន ឈីវជាតិ ភេទប្រុស អាយុ៣៧ឆ្នាំ ជនជាតិខ្មែរ សញ្ជាតិខ្មែរ ទីកន្លែងកំណើតភូមិរតនៈ ឃុំរតនៈ សង្កាត់ស្វាយប៉ោ៣ ខេត្តបាត់ដំបង ដាក់ពាក្យបណ្ដឹងហើយស្ថាប័នច្បាប់កំពុងដំណើរការស៊ើបអង្កេតលើសំណុំរឿងនេះស្រាប់តែជនជាប់ងាកមកទំនាក់ទំនងដើម្បីចឭសុំចចារដោះស្រាយនៅក្រៅច្បាប់ទៅវិញ តែជនរងគ្រោះមិនយល់ព្រមឡើយ ៕