អុញនោះ!! រឿង «ភ្លើងបុណ្យ» version ខ្មែរកំពុងផ្ទុះខ្លាំងក្នុងបណ្តាញសង្គមដែល ពេជ្រ សុលិកា ជាតួឯកចៃរើង

159

ថ្មី​ៗ​នេះ ​នៅ​លើ​បណ្ដាញ​សង្គម​ហ្វេ​សប៊ុ​ក​ កំពុង​ផ្ទុះ​ការចាប់អារម្មណ៍​ខ្លាំង ​ចំពោះ​ដំណឹង​ភ្ជាប់ពាក្យ​របស់​តារាចម្រៀង​ស្រី​រាង​តូច​ច្រឡឹង​ ​ពេជ្រ​ ​សូលី​កា​ ​ដែល​គ្រាន់តែ​ប្រកាស​ចូល​ប្រឡូក​សិល្បៈ​វិញ​មិនបាន​ប៉ុន្មាន​ផង​ ​តារា​ស្រី​រូប​នេះ​ ​ស្រាប់តែ​បាន​ភ្ជាប់ពាក្យ​ជាមួយ​បុរស​រូប​សង្ហា​ម្នាក់​ ​ខណៈ​អ្នក​ទាំងពីរ​ទើបតែ​ទាក់ទងគ្នា​បាន​ប្រមាណ​ ​២​ ​ខែមុន​ប៉ុណ្ណោះ​​។​ ​តែ​យ៉ាងណា​ ​អ្នកគាំទ្រ​តារា​ស្រី​រូប​នេះ​ជាច្រើន​ ​បាន​ចូលរួម​អបអរ​សាទរដល់​អនាគត​គូ​ស្វាមី​-​ភរិយា​ថ្មី​ ​យ៉ាងច្រើន​ព្រោងព្រាត​ ​។​


​ទន្ទឹម​នឹង​ដំណឹង​មង្គល​របស់​តារាចម្រៀង​ ​ពេជ្រ​ ​សូលី​កា​ ​ខាងលើ​ ​ស្រាប់តែ​ប៉ុន្មាន​ថ្ងៃ​ចុងក្រោយ​នេះ​ ​អ្នកប្រើ​ប្រាស់​បណ្ដាញ​សងទាំង​ហ្វេ​សប៊ុ​ក​ ​និង​ ​អ៊ី​ន​ស្ដ្រា​ក្រាម​ ​កំពុង​ផ្ទុះ​ការចាប់អារម្មណ៍​ខ្លាំង​នូវ​រឿង​ ​គូ​ដណ្ដឹង​របស់​ ​ពេជ្រ​ ​សូលី​កា​ ​គឺជា​អតីត​សង្សារ​ចាស់​របស់អតីតហ្វ្រេសស៊ីហ្គើលលេខ ២ អំឡុងឆ្នាំ ២០១០​ ​ថៃ​ ​នារី​សុជាតា​ ​ខណៈ​អ្នក​ទាំងពីរ​ធ្លាប់​ជា​មិត្តសម្លាញ់​នឹងគ្នា​ជាង​ ​១០​ ​ឆ្នាំ​មក​ហើយ​ ​។​ ​រឿងរ៉ាវ​មិត្តសម្លាញ់​ ​ទាក់ទង​អតីត​សង្សារ​ចាស់​របស់​មិត្តសម្លាញ់​រហូត​ចូល​រោង​ភ្ជាប់ពាក្យ​ជាមួយគ្នា​នេះ​ ​ធ្វើ​ឱ្យ​អ្នកលេង​ហ្វេ​សប៊ុ​កជា​ច្រើន​ ​ហៅ​រឿង​ដែល​កំពុង​ផ្ទុះ​នេះថាជារឿង​ ​ភ្លើង​បុណ្យ​ខ្មែរ​ ​version​។​ ​


​រឿង​ទំនាក់ទំនង​មិត្ត​ជិតស្និទ្ធ​ជាង​ ​១០​ ​ឆ្នាំ​ ​ដោយមាន​ជាប់ជំពាក់​ជំ​ពិន​ជាមួយ​អតីត​សង្សារ​ចាស់​នេះ​ ​កាន់តែ​ធ្វើ​ឱ្យ​អ្នកគាំទ្រ​ជក់ចិត្ត​ ​និង​ ​ចង់​តាមដាន​ជាង​រឿង​ភាគ​ថៃ​ទៅទៀត​។

គួរឱ្យដឹងដែរថា រឿងរ៉ាវពាក់ព័ន្ធរវាងស្រីស្អាត ថៃ​ ​នារី​សុជាតា និង តារាចម្រៀង ពេជ្រ សូលីកា បានផ្ទុះម្ដងរួចមកហើយ កាលពី ២ ខែមុន បន្ទាប់ពីតារាចម្រៀង ពេជ្រ សូលីកា បានបង្ហោះរូបភាពកៀកកើយជាមួយគូដណ្ដឹងរបស់នាងពេលបច្ចុប្បន្ន។ ក្រោយ​មកស្រីស្អាត នារីសុជាតា បានបង្ហោះ Story ទម្លាយរឿងពិតជាច្រើននៅលើគណនីអ៊ីនស្ដ្រាក្រាមរបស់ខ្លួន ដោយលើកឡើងថា អំឡុងពេលដែលនាង ទាក់ទងជាមួយបុរសសង្ហា ហាន (គូដណ្ដឹងរបស់ពេជ្រ សូលីកា បច្ចុប្បន្ននេះ) ឱ្យតែពេលមានទុក្ខលំបាក ខាងប្រុសធ្វើ​បាប​លើរឿងអ្វីមួយ តែងតែប្រាប់ទៅកាន់មិត្តសម្លាញ់ (សូលីកា) ឱ្យបានដឹង។ មិនតែប៉ុណ្ណោះ នាងមិននឹកស្មានថា មិត្តសម្លាញ់ដែលនាងធ្លាប់ស្រឡាញ់រាប់អាន ១០ ឆ្នាំមកនេះ បែរជាជ្រើសយកអតីតមិត្តប្រុសរបស់នាង បោះចោលមិត្តភាពទាំង ដែលធ្លាប់ដឹងហើយ ​ឮហើយថាបុរសនោះ មានបញ្ហាអ្វីខ្លះជាមួយនាង ៕ ចង់ដឹងកាន់តែច្បាស់ទស្សនាវីដេអូខាងក្រោម៖

 

 

 

ប្រភពទាំងស្រុង៖ ប្រជាប្រិយ