អ្នកណាមិនឈឺ!! នាយក្រិន ទម្លាយថាភរិយាជាទីស្រលាញ់​បានផិតក្បត់ខ្លួនម្ដងហើយម្ដងទៀត

57

នាយក្រិន តារាកំប្លែងមាឌតូចពូកែសំនួនវោហា និងកាយវិការកំប្លុកកំប្លែងក្រមិចក្រមើមគួរឲ្យខ្នាញ់ ធ្វើឲ្យបងប្អូនគ្រប់គ្នាផ្ទុះសំណើចគ្រប់ពេលវេលា។ ហើយមហាជនតែងតែឃើញ នាយក្រិន និងភរិយា ព្រមទាំងកូនប្រុសស្រីចំនួន ៣រូបមានសុភមង្គលជាខ្លាំង ដោយឆ្លៀតពេលពីការងារនាយក្រិនតែងតែកំដរភរិយា និងកូនៗដើរលេងជានិច្ច។

ប៉ុន្តែថ្មីៗនេះមានការភ្ញាក់ផ្អើលជាខ្លាំង ដោយនាយក្រិន បានបង្ហោះសារដោយបានទម្លាយថាភរិយាខ្លួនបានផិតក្បត់ចោលកូនប្រុសស្រីទាំង៣។ ដោយនាយ ក្រិន បានបង្ហោះសារយ៉ាងខ្លីថា៖ “ខ្ញុំយំខឹង ម្ដាយខ្លួនជាមនុស្ស អារម្មណ៍ជាសត្វ” ក្នុងនោះ នាយក្រិន ក៏បានបន្ថែមថា ៖ “ស៊ូនៅជាមួយប៉ា ស្រវាអោបបង ម៉ាក់ផិតប៉ាម្ដងហើយម្ដងទៀត កូនជូនពរម៉ាក់សុខផ្លូវកាយ”។ ជាមួយនឹងរឿងរ៉ាវនេះធ្វើឲ្យមហាជន និងមិត្តរួមអាជីពជាមួយនឹងនាយក្រិន បង្ហាញការភ្ញាក់ផ្អើល និងសោកស្តាយចំពោះរឿងរ៉ាវដែលបានកើតឡើង ដោយមានការលើកទឹកចិត្តឲ្យនាយក្រិនខិតខំបន្តដើម្បីកូនៗ៕

 

 

ប្រភព khmernote