កាន់តែសាហាវហើយ! របងផ្ទះកម្ពស់ស្មើមេឃ សោរអូតូ កាមេរ៉ាសុវត្ថិភាព ចោរនៅតែចូលគាស់កម្ចេចទ្វាបន្ទប់ទូដែកខ្ចេចគ្មានសល់…

82

បើយោងតាមគណនីហ្វេសប៊ុកមួយដែលមានឈ្មោះថា SamNang Angkor បានបង្ហោះសារនៅថ្ងៃនេះថា”ចោរនេះសា ហាវណាស់ ជាការដាស់តឿនក្រើនរំលឹកបងប្អូនក្នុងរដូវបុណ្យកថិន បុណ្យអុំទុកនេះសូមបងប្អូនប្រុងប្រយត្ន័អោយបានខ្ពស់ពេលចាកចេញពីផ្ទះទៅឆ្ងាយ។ ផ្ទះបងប្រុសបងស្រីខ្ញុំនៅភ្នំពេញក្នុងបុរីមួយ ដែលបន្ដុំដោយថ្នាក់ដឹកធំៗរស់នៅ ត្រូវបានចោរគាស់កម្ចេចទ្វាបន្ទប់ទូដែកខ្ចេចគ្មានសល់។ របងផ្ទះកម្ពស់ស្មើមេឃ សោអូតូ កាមេរ៉ាសុវិត្តិភាព ចោរនៅតែចូលបាន ព្រោះចោរក្បែរៗហ្នឹងចាំតែមើលម្ចាស់ចេញពីផ្ទះ”។

ក្រោយពីបានបង្ហោះសារនិងរូបភាពទូរដែក ដែលត្រូវចោរគាស់ភ្លាមធ្វើឲ្យមហាជនស្ទើរហួសចិត្ត និងរន្ធត់មែនទែន ក្រោយពីបានឃើញរូបមួយសន្លឹកនេះ។ ភ្លាមនោះធ្វើឲ្យមហាជនស្លត់ចិត្តថា “ចោរប្រហែលជាដឹងព័តមានច្បាស់ហេីយមេីលទៅបាន​ មានឧបករណ៍​ និង​ ហ៊ានប្រេីពេលយូរក្នុងការគាស់​ បេីមេីលតាមរូបភាពនេះ”។ជាមួយគ្នានោះផងដែរក៏មានបងប្អូនជាច្រើនសង្ស័យ ពេលឃើញទូរដែក មានសុទ្ធតែដុំថ្មពេញនឹង ព្រោះថាទូរដែកសុវត្ថិភាពគួរតែមានសារធាតុដែក ការពារយ៉ាងត្រឹមត្រូវ៕

ប្រភព៖ SamNang Angkor