(មានវីដេអូ) អតីតសង្សារចាស់​គូដណ្ដឹង ពេជ្រ សូលីកា ចេញ​មុខ​បើក​កកាយ​រងើកភ្លើង​ស្នេហ៍ ក្រោយ​ចែក​ផ្លូវគ្នា​!

10

(ភ្នំពេញ)៖ ខណៈដំណឹងភ្ជាប់ពាក្យរបស់តារាចម្រៀង​ ពេជ្រ សូលីកា ជាមួយនឹងគូដណ្ដឹង កំពុងមានការចាប់អារម្មណ៍ខ្លាំង ពេញបណ្ដាញសង្គម ដោយគូដណ្ដឹងរបស់នាង គឺជា​​អតីត​សង្សារ​ចាស់​របស់​ ថៃ​ ​នារី​សុជាតា​ ​ខណៈ​នាងនិង សូ​លីកា ធ្លាប់​ជា​មិត្តសម្លាញ់​នឹងគ្នា​ជាង​​១០​ ​ឆ្នាំ​មក​ហើយ ប៉ុន្តែគេមិនដឹងនោះទេថា ហេតុអ្វីបានជា ពេជ្រ សូលីកា ជ្រើសរើសភ្ជាប់ពាក្យ ជាមួយនឹងអតីតគូស្នេហ៍មិត្តរបស់ខ្លួន។ ការចាប់អារម្មណ៍នេះ ស្របពេលដែល ថៃ នារីសុជាតា ចេញមុខមកបើកកាយរឿងរ៉ាវទំនាក់ទំនងរវាងនាង និងពេជ្រ សូលីកា ដែលជាមិត្តសម្លាញ់នឹងគ្នាជិត១០ឆ្នាំ។

ជាការពិត ​រឿងរ៉ាវ​មិត្តសម្លាញ់​ ​ទាក់ទង​អតីត​សង្សារ​ចាស់​របស់​មិត្តសម្លាញ់ ​រហូត​​​ភ្ជាប់ពាក្យ​ជាមួយគ្នា​នេះ​ ​កំពុងធ្វើ​ឱ្យ​អ្នកលេង​ហ្វេ​សប៊ុ​កជា​ច្រើន​ ​ក្លាយជាប្រធានបទយ៉ាងក្ដៅគគុក ក្នុងបណ្ដាញសង្គមតែម្ដង ខណៈដែល​មិត្តសម្លាញ់ជាង១០ឆ្នាំរបស់ តារាចម្រៀង កញ្ញា ពេជ្រ សូលីកា គឺនាង ថៃ នារីសុជាតា បានបង្ហោះ Story ទម្លាយគ្មានសល់ ពីពេជ្រ សូលីកា និងគូដណ្ដឹង ដែលត្រូវជាអតីតគូស្នេហ៍របស់ខ្លួន។

នៅលើគណនីអ៊ីនស្ដ្រាក្រាម ថៃ នារីសុជាតា លើកឡើងថា អំឡុងពេលដែលនាង ទាក់ទងជាមួយបុរសសង្ហា ​មានឈ្មោះថា ហាន ដែលត្រូវជាគូដណ្ដឹងរបស់ ពេជ្រ សូលីកា បច្ចុប្បន្ននេះ ឱ្យតែពេលមានទុក្ខលំបាក នៅពេលអតីតសង្សារខ្លួនធ្វើ​បាប​លើរឿងអ្វីមួយ នាងតែងតែប្រាប់ទៅកាន់មិត្តសម្លាញ់ (សូលីកា) ឱ្យបានដឹងគ្រប់រឿង។ តែចុងក្រោយ នាងមិននឹកស្មានថា មិត្តសម្លាញ់ដែលនាងធ្លាប់ស្រឡាញ់រាប់អាន​គ្នា ដូចបងដូចប្អូនជាង១០ ឆ្នាំមកនេះ បែរជាជ្រើសយកអតីតមិត្តប្រុស​របស់នាង បោះចោលមិត្តភាពទាំង​ដែលធ្លាប់ដឹងហើយ ​ឮហើយថា បុរសនោះ មានបញ្ហាអ្វីខ្លះជាមួយនាង។

យ៉ាងណាមិញ រឿងរ៉ាវបើកកកាយ​របស់ ថៃ នារីសុជាតា ទៅលើមិត្តសម្លាញ់ចាស់របស់ខ្លួន គឺកញ្ញា ពេជ្រ សូលីកា នេះផងដែរ គេហាក់នៅមិនទាន់មានភាគីម្ខាងទៀត គឺ ពេជ្រ សូលីកា ចេញមុខ មកបកស្រាយតទល់ជាមួយនឹង​ស្រីស្អាតចិត្តក្លាហាន ថៃ នារីសុជាតា នៅឡើយនោះទេ ខណៈរឿងរ៉ាវកំពុងក្ដៅគគុកនេះ កាន់តែធ្វើឲ្យទស្សនិកជន រឹតតែចង់ដឹងខ្លាំងទៅទៀតថា តើ​ កញ្ញា ពេជ្រ សូលីកា និងចេញមុខមកធ្វើការបកស្រាយឲ្យមហាជនបានដឹង ឬក៏សំងំស្ងៀមមិនតបតនោះទេ?