យោងតាមគណនីហ្វេសបុក បងទី បានសរសេររៀបរាប់ថា៖ នំបញ្ចុកស្រុះ 1ចាន15000រៀល ថែមពោតបារាំង3ផ្សឹត3ជើងជ្រូក5000រៀលចឹង 15000៛ + 5000៛ = 20000៛ នៅជ្រុងខាងកើតផ្សារអូឡាំពិក ធ្វើឲ្យមានការមិនសុខចិត្តរហូតដល់ប្តឹងគណៈកម្មាការផ្សារអូឡាំពិក។ គណកម្មការផ្សារ បានព្រមានអ្នកលក់នំបញ្ចុះរូបនេះ អោយកំនត់តម្លៃអោយត្រឹមត្រូវ ត្រូវដាក់តម្លៃឲ្យត្រឹមត្រូវ អោយអ្នកញុំាឃើញ ។ ហើយគណកម្មការផ្សារក៏បានឲ្យអ្នកលក់បិទផ្ទាំងតម្លៃធំៗ ដើម្បីឲ្យអ្នកទិញមានការងាយស្រួលមើល និងមិនមានការប្រកែកគ្នា ម៉្យាងវិញទៀត គាត់ថា បើយើងមិនដាក់តម្លៃអាចជាចេតនាមួយ កោរអ្នកទិញផងដែរ គាត់ថា ធ្វើតាមគាត់ប្រាប់បើមានគេប្តឹងទៀត ហៅមកជួបគាត់៕