ទស្សនាវីដេអូសកម្មភាពលោក ឧកញ៉ា ទៀ វិចិត្រ ចុះរុករកស្ត្រីជនជាតិអង់គ្លេសបាត់ខ្លួន…

25

ប្រិយមិត្ដទទួលជ្រាបហើយ ដែលកាលថ្ងៃទី២៤ ខែតុលា ឆ្នាំ២០១៩ នារីជាជនជាតិ អង់គ្លេស ឈ្មោះ Amelia Bambridge អាយុ២១ឆ្នាំ បានបាត់ខ្លួននៅលើកោះរ៉ុង អស់រយៈពេល៦ថ្ងៃមកហើយ ដែលគិតមកដល់ថ្ងៃនេះ ចំណែកកាបូបដៃ កាបូបលុយ ទូរស័ព្ទ និងកាតធនាគាររបស់នាងត្រូវបានគេរកឃើញនៅលើដុំថ្មក្បែរមាត់ទឹក។

ក្នុងនោះដែរ ក្នុងនាមគណៈបញ្ជាការខេត្ត ឯកឧត្តម គួច ចំរើន បន្ដដឹកនាំផ្ទាល់ ក្នុងប្រតិបត្តិការស្វែងរក នារីជនជាតិអង់គ្លេស ដែលបានបាត់ខ្លួនខាងលើនេះ។ ដោយកម្លាំងគ្រប់ប្រភេទ កំពុងបន្ដប្រតិបត្តិការស្វែងរក ដោយឥតថមថយឡើយ។ ចំពោះមុខនេះ ឯកឧត្តម គួច ចំរើន បានដាក់បទបញ្ជាយ៉ាងម៉ឺងម៉ាត់ អោយកំលាំងគ្រប់ផ្នែក តាមរកនៅតាមទីតាំងផ្សេងៗ តាមដងព្រៃភ្នំ ដងព្រែក តាមឆ្នេរខ្សាច់ ឆ្នេរថ្ម នៅតាមកន្លែងស្នាក់នៅនានា នៅលើកោះរ៉ុង និងកន្លែងដែលនារីនោះ បានទៅលេងរួមទាំងក្រុមមុជទឹក(diving)ផង ធ្វើយ៉ាងណារកអោយអស់លទ្ធភាព។

ដោយឡែក កាលពីរសៀលថ្ងៃទី២៩ ខែតុលា ឆ្នាំ២០១៩នេះ យោងតាមរយៈគេហទំព័រ ហ្វេសប៊ុកផេក លោកឧកញ៉ា ទៀ វិចិត្រ បានប្រាប់ឱ្យដឹងថា៖”ដើម្បីរួមចំណែកស្វែងរកស្ត្រីជនជាតិអង់គ្លេសដែល មានឈ្មោះ Amelia Bambridge. ខ្ញុំសូមចូលរួមដោយផ្ទាល់ព្រមទាំងបញ្ជូនអូប័រចំនួន6គ្រឿង សម្រាប់រួមសហការជាមួយកំលាំងសម្ថកិច្ចក្នុងការស្វែងរកស្ត្រីជនជាតិអង់គ្លេសដែលបាត់ខ្លួនតាំងពីថ្ងៃទី24ខែតុលាឆ្នាំ2019 អោយអស់ពីលទ្ធភាពនូវអ្វីដែលខ្ញុំអាចធ្វើបាន”។

ទន្ទឹមនឹងនេះដែរ ស្រាប់តែមុននេះបន្ដិច ថ្ងៃទី៣០ ខែតុលា នេះ លោកឧកញ៉ា ទៀ វិចិត្រ ក៏បានបង្ហោះវីដេអូមួយស្ដីពីសកម្មភាពការរុករកស្ត្រីជនជាតិអង់គ្លេសដែលរងគ្រោះបាត់ខ្លួនខាងលើ ហើយលោកឧកញ៉ា ទៀ វិចិត្រ បានសង្ស័យថា៖”អណ្តែតរសាត់នៅលើផ្ទៃសមុទ្រ”។