សមត្ថកិច្ច បានឈានដល់ការប្រើប្រាស់ ឧទ្ធម្ភាគចក្រ ដើម្បីជិះរកមើលនារីជនជាតិអង់គ្លេសដែលបានបាត់ខ្លួនកាលពីថ្ងៃទី២៤កន្លងទៅនេះហើយ។
យោងតាមរយៈគេហទំព័រ ហ្វេសប៊ុកផេក លោក Huy Bunleng បានសរសេរប្រាប់ឱ្យដឹងពីដំណឹងបន្ថែមចំពោះករណីបាត់ខ្លួនខាងលើនេះថា៖”ក្រៅពីការប្រើសត្វសុនខ ហិតក្លិន នៅរសៀលថ្ងៃ៣០ ខែតុលា ឆ្នាំ២០១៩នេះ អាជ្ញាធរបានឈានដល់ការប្រើឧទ្ធម្ភាគចក្រ ក្នុងការស្វែងរកស្ត្រីជនជាតិអង់គ្លេសម្នាក់ដែលបាត់ខ្លួនយ៉ាងអាថ៍កំបាំងលើកោះរ៉ុង ខេត្តព្រះសីហនុ បន្ទាប់ពីប្រតិបត្តិការរុករកដោយថ្មើរជើង នៅលើដីកោះ និងក្នុងលម្ហសមុទ្រមិនជួបប្រទះ។
រំលឹកថាគិតមកដល់ថ្ងៃនេះ គឺថ្ងៃទី៦ហើយដែលក្រុមការងារបានរកនាងពេញកោះរ៉ុងតែម្ដង។ ក្រុមគ្រួសារក៏បានមកដល់លើកោះនេះដែរ។ ឪពុករបស់នារីអង់គ្លេសឈ្មោះ Amelia Bambridge អាយុ២១ឆ្នាំ បាននិយាយថា លោកគ្មានសង្ឃឹមថាកូនស្រីនៅមានជីវិតឡើយ ប៉ុន្តែសង្ឃឹមថានឹងមានអភូតហេតុកើតឡើងលើកូនស្រីរបស់លោក ព្រោះនាងជានារីឆ្លាតខ្លាំងណាស់៕