អ៊ុំប្រុសម្នាក់ មួយថ្ងៃៗអង្គុយតែដាប់ថ្ម អ្នកភូមិស្មានថាឆ្កួតលែងរវល់នឹងគាត់ មានអីប្រហែល៤០ឆ្នាំក្រោយ ដាច់ផ្ងារ…

23

តាមប្រភពបានបញ្ចាក់ថាអ៊ុំប្រុសម្នាក់នេះឈ្មោះ Alberto Gutierrez Giron ក្រោយពីគាត់បានសម្រេចថាដាក់ចិត្តដើម្បីធ្វើរឿងមួយដែលគាត់ស្រមៃតាំងពីតូច ហើយក្នុងមួយថ្ងៃៗគឺគាត់ចំណាយពេល៣ម៉ោងដើម្បីមកកន្លែងនេះដាប់ថ្ម រហូតដល់ទៅជិត៤០ឆ្នាំក្រោយ ក៏បានលេចជារូបរាងមួយដ៏អស្ចារ្យបំផុតក្នុងពិភពសិល្បៈ ក្នុងចម្លាក់របស់គាត់ហាក់បង្ហាញពីប្រវត្តិសាស្រ្តអ្វីម្យ៉ាង ប៉ុន្តែតាមប្រភពក៏មិនបានបញ្ចាក់អោយច្បាស់ដែរ។ ហើយពេលបច្ចុប្បន្នចំពោះចំលាក់ដ៏ល្អឯកមួយនេះត្រូវបានពិភពលោកទទួលស្គាល់ថែមទាំងថែរក្សារទុកជាសម្បត្តិមនុស្សជាតិផងដែរ។

អ៊ុំប្រុសម្នាក់អាយុ៧៣ឆ្នាំត្រូវបានអ្នកភូមិលែងរវល់នឹងគាត់អស់ប្រហែល៤០ឆ្នាំ ប៉ុន្តែកាលពីគាត់មានអាយុ៩ឆ្នាំ គាត់បានយល់សុបិនចំលែកឃើញទិដ្ឋភាពមួយដែលអស្ចារ្យបំផុតក្នុងឆាកជីវិតរបស់គាត់ លុះគាត់អាយុ៤០ឆ្នាំគាត់បានស្វែងរកផ្ទាំងថ្មមួយកន្លែងដែលមានទំហំប្រហែល៩១ម៉ែត្រ ដូចក្នុងក្តីស្រមៃរបស់គាត់កាលអាយុ៩ឆ្នាំអញ្ចឹង លុះក្រោយមកគាត់មួយថ្ងៃៗអង្គុយតែដាប់ថ្ម តែអ្នកភូមិគិតថាគាត់ដូចមនុស្សឆ្កួតទេមើលទៅបានមួយថ្ងៃៗធ្វើតែបែបនេះ។ ប៉ុន្តែគាត់មិនខ្វល់នឹងអ្នកដទៃឡើយ រហូតជិត៤០ឆ្នាំក្រោយទើបអ្នកភូមិបើកភ្នែកធំៗមើលស្នាដៃរបស់គាត់។