(មានវីដេអូ) ថៃ​ ​នារី​សុជាតា និងបេនី យ៉ាំង ឡាយវីដេអូព្រលះ ពេជ្រ សូលីកា ដែលជាមិត្តជិតស្និទ្ធិបំផុត ចុងក្រោយដណ្តើមសង្សារចាស់នាង….

467

តារាចម្រៀង​ ពេជ្រ សូលីកា ជាមួយនឹងគូដណ្ដឹង កំពុងមានការចាប់អារម្មណ៍ខ្លាំង ពេញបណ្ដាញសង្គម ដោយគូដណ្ដឹងរបស់នាង គឺជា​​អតីត​សង្សារ​ចាស់​របស់​ ថៃ​ ​នារី​សុជាតា​ ​ខណៈ​នាងនិង សូ​លីកា ធ្លាប់​ជា​មិត្តសម្លាញ់​នឹងគ្នា​ជាង​​១០​ ​ឆ្នាំ​មក​ហើយ ប៉ុន្តែគេមិនដឹងនោះទេថា

ហេតុអ្វីបានជា ពេជ្រ សូលីកា ជ្រើសរើសភ្ជាប់ពាក្យ ជាមួយនឹងអតីតគូស្នេហ៍មិត្តរបស់ខ្លួន។ ការចាប់អារម្មណ៍នេះ ស្របពេលដែល ថៃ នារីសុជាតា ចេញមុខមកបើកកាយរឿងរ៉ាវទំនាក់ទំនងរវាងនាង និងពេជ្រ សូលីកា ដែលជាមិត្តសម្លាញ់នឹងគ្នាជិត១០ឆ្នាំ។

ដោយឡែកមុននេះបន្តិច និង ថៃ នារីសុជាតា និង បេនី យ៉ាំង Live វីដេអូព្រលះ ពេជ្រ សូលីកា ចំៗថានាងដណ្ដើមសង្សារមិត្តភ័ក្ដិជាទីស្រឡាញ់ហើយមកដៀមដាមដាក់សាមីខ្លួនទេ។

ការ Live ថៃ នារីសុជាតា និង ហៅតារាចម្រៀង ពេជ្រ សូលីកា ថាមីងែង មីសំផឹងយ៉ាងដាច់សាច់ថែមទាំងបោករបស់របរដែលនៅក្បែរខ្លួនដូច ចោម ក្វាន់ ដោយសារតែខឹងខ្លាំងពេក។

ក្នុងនោះ បេនី យ៉ាំង បាននិយាយថា៖«ខ្ញុំហួសចិត្តខ្លាំងណាស់ ហ្វីយ៉ាតា មានរឿងជាមួយសង្សារម្ដងតែងតែយករឿងហ្នឹងទៅនិយាយប្រាប់ ពេជ្រ សូលីកា គ្រប់ពេលពេលមិនគួរណា មីកា ទៅយកអតីតសង្សារពួកម៉ាក់ក្បត់ពួកម៉ាក់ដូច្នេះសោះ»។តោះទស្សនាវីដេអូដូចខាងក្រោម៖