សូមប្រុងប្រយត័្នចំពោះ ជនទាំងពីរនេះ!! កក់ទិញឡានម៉ាក Rolls Royce 2019 ចំនួន ២៥២០០០$ តម្លៃពេញ ៨៤ម៉ឺន ដល់ថ្ងៃកំណត់ រថយន្តក៏មិនបាន ប្រាក់កក់ក៏អស់

9502

យោងតាមគណនីហ្វេសបុក Siv mey Online Shop បានកើតទុក្ខមិនសុខចិត្តរឿងកក់ទិញឡាន ម៉ាក Rolls Royce 2019 ចំនួន ២៥២០០០$ តែដល់ថ្ងៃកំណត់ភាគីអ្នកលក់មិនមានឡានឲ្យ និងមិនឲ្យលុយកក់វិញ។ គាត់បានសរសេរ និងបង្ហាញឯកសារថា៖ ជំរាបសួរ ពុកម៉ែបងប្អូនទាំងអស់គ្នា ..! សូមប្រុងប្រយត័្នចំពោះ ជនទាំងពីរនាក់បងប្អូនបង្កើតនេះផង ពីរនាក់នេះបានរួមគំនិតគ្នាបោកប្រាស់ប្រាក់ថ្លៃកក់រថយន្ត ម៉ាក Rolls Royce 2019 ចំនួន ២៥២០០០$។

ដោយទុកចិត្ត ជឿជាក់លើមនុស្សរាប់អានគ្នានាំទៅទិញរថយន្តពី ជនឆរបោកឈ្មោះ កេត កត្តញូតា និង បងស្រីវា ឈ្មោះ កេត គន្ធាបុផ្ផា ជាមេធាវីទៀតបានបោះត្រាធានាដឹងលឺកិច្ចសន្យារខាងលើនេះ….តែដល់ថ្ងៃកំណត់ រថយន្ត ក៏មិនមាន សុំប្រាក់កក់វិញក៏មិនមាន ហើយខាងខ្ញុំទុកឱកាសអោយច្រើនដងហើយ រយលានសន្យា មកដល់ពេលនេះគឺជិតប្រាំខែហើយ។ ឥលូវនេះសមត្ថកិច្ចកំពុងតាមប្រមាញ់ …។ សូមបងប្អូនជួយស៊ែរបន្តផង ដើម្បីកុំអោយជនឆរបោកទាំងពីរនាក់នេះមកដើរបោកប្រាស់គេបន្តទៀត សូមអរគុណ៕ ប្រភព៖ គណនីហ្វេសបុក Siv mey Online Shop