ជួយស៊ែរបន្ទាន់!! ព្យុះត្រូពិច Matmo​​និងបក់បោកមកដល់កម្ពុជានៅថ្ងៃនេះ​​ ធ្លាក់ភ្លៀងខ្លាំង

56

បរទេស៖ ព្យុះត្រូពិក ម៉ាត់ម៉ូ(Matmo)កំពុងរំកិលចូលមកប្រទេសកម្ពុជា ពីប្រទេសវៀតណាម នៅថ្ងៃព្រហស្បតិ៍នេះ ត្រូវបានគេរំពឹងថានឹងនាំមកនូវភ្លៀងធ្លាក់យ៉ាងខ្លាំងដល់ផ្នែកកណ្តាលនៃប្រទេសថៃ ដែលសីតុណ្ហភាពក៏កំពុងធ្លាក់ចុះផងដែរ។ នេះបើយោងតាមការចេញផ្សាយពីសារព័ត៌មាន Bangkok Post នៅថ្ងៃព្រហស្បតិ៍ ទី៣១ ខែតុលា ឆ្នាំ២០១៩។

លោក Phuwiang Prakhammin អគ្គនាយកនៃនាយកដ្ឋានឧតុនិយម បាននិយាយថា ព្យុះត្រូពិចMatmo បានធ្វើឱ្យមានការបាក់ដីនៅក្នុងប្រទេសវៀតណាម នៅទីក្រុង Qui Nhon នៅព្រឹកថ្ងៃព្រហស្បតិ៍ហើយនឹងមកដល់ប្រទេសកម្ពុជានៅយប់នេះ​។​

លោកបន្តថា ​អាចបង្កជាភ្លៀងធ្លាក់ខ្លាំងរួមជាមួយគ្រោះថ្នាក់ដែលអាចកើតមាននៅតំបន់ភាគឥសាន្ត,សានភាគខាងកើត តំបន់វាលទំនាប ភាគកណ្តាលនិងភាគខាង​ត្បូងនៃប្រទេសថៃ។

​ក្នុងនោះបើតាមលោក ភូ វៀង បានបញ្ជាក់ថា ប្រព័ន្ធសម្ពាធខ្ពស់ដ៏មានឥទ្ធិពលមួយកំពុងគ្របដណ្តប់លើភាគខាងជើង និងតំបន់វាលទំនាប ភាគកណ្តាលនិងសីតុណ្ហភាពនឹងធ្លាក់ចុះ​៣-៥​អង្សាសេនៅភាគខាងជើង និងភាគឦសាន និង​១-៣ អង្សាសេនៅតំបន់ភាគកណ្តាលនិងខាងកើត៕