ក្រោយផ្ទុះរឿងអាស្រូវ ​អនាគតឪពុកក្មេករបស់កញ្ញា ពេជ្រ សូលីកា បានបង្ហោះពាក្យក្នុងចិត្តទៅកាន់អនាគតកូនប្រសារថា…

747

កាលពីព្រឹកថ្ងៃទី ២៥ ខែតុលា កន្លងទៅថ្មីៗនេះ គេសង្កេតឃើញ កញ្ញាពេជ្រ សូលីកា តារាចម្រៀង និងជាសម្តែង ដែលកំពុងទទួលបានការគាំទ្រខ្លាំងក្រោយពីវិលត្រលប់ចូលសិល្បៈវិញក្លាយជាតារាចម្រៀងប្រចាំផលិតកម្មរស្មីហង្សមាស ស្ថិតនៅក្នុងឈុតបុរាណយ៉ាងស្រស់ស្អាតជាមួយនឹងគូស្នេហ៍រូបស្រស់សង្ហា ដោយអ្នកទាំង២បានបំពាក់ចិញ្ចៀន ភ្ជាប់ពាក្យតាមប្រពៃណី ដោយមានការចូលរួមដឹងឮ និងអបអរសាទរពីសំណាក់ចាស់ទុំទាំងសងខាង សាច់ញាតិ និងមិត្តភក្តិជិតស្និទ្ធ។

មុននេះបន្តិចអនាគតឪពុកក្មេករបស់កញ្ញាពេជ្រ សូលីកា ដែលបានបង្ហោះនៅក្នុងហ្វេសបុករបស់គាត់ជាភាសាអង់គ្លេសថា ៖ “As Khim Han’s father I would like to thank Pich Solika’s mother who raising such a lovely, wonderful young daughter ; I find her so kind and considerate young woman. My wife and I and the rest of families family love you no matter what you are or who you are. We wish you both all the happiness in the world”

បកប្រែជាភាសាខ្មែរ៖ ក្នុងនាមជាឪពុករបស់ Khim Han ខ្ញុំសូមថ្លែងអំណរគុណដល់អ្នកម្តាយរបស់ ពេជ្រ សូលីកា ដែលបានចិញ្ចឹមបីបាច់កូនស្រីដ៏គួរឲ្យស្រលាញ់ម្នាក់នេះ។ ខ្ញុំឃើញថា នាងគឺជាមនុស្សល្អ និងចេះពិចារណាម្នាក់។ ប្រពន្ធរបស់ខ្ញុំ និងខ្ញុំ ព្រមទាំងក្រុមគ្រួសារទាំងអស់ស្រលាញ់នាង ដោយមិនខ្វល់ថានាងជាអ្វី ឬនាងជានរណាឡើយ។ យើងជូនពរឲ្យកូនទាំង២ជួបតែសុខសុភមង្គល៕ ប្រភពរូបថត៖ Pepper Media Cambodia , សំអាងការហង្ស , Henry Hang

 

 

 

 

 

 

 

 

 

ប្រភព khmernote