ក្តៅៗ! អាចទេស្ថាន​ទូត​អង់គ្លេស​ សូម​សំណូមពរដល់ប្រជាជ​នកម្ពុជាម្យ៉ាង ក្រោយរកឃើញសាកសព​ និស្សិត​ស្រី​ជនជាតិ​អង់គ្លេស

135

ប្រិយមិត្ដទទួលជ្រាបហើយ ដែលកាលថ្ងៃទី២៤ ខែតុលា ឆ្នាំ២០១៩ នារីជាជនជាតិ អង់គ្លេស ឈ្មោះ Amelia Bambridge អាយុ២១ឆ្នាំ បានបាត់ខ្លួននៅលើកោះរ៉ុង អស់រយៈពេល៧ថ្ងៃមកហើយ ដែលគិតមកដល់ថ្ងៃនេះ ចំណែកកាបូបដៃ កាបូបលុយ ទូរស័ព្ទ និងកាតធនាគាររបស់នាងត្រូវបានគេរកឃើញនៅលើដុំថ្មក្បែរមាត់ទឹក។

យ៉ាងណាមិញ ស្រាប់តែមុននេះបន្ដិច នារសៀលថ្ងៃទី៣១ ខែតុលា ឆ្នាំ២០១៩នេះ យោងតាមរយៈគេហទំព័រ ហ្វេសប៊ុកផេក លោកឧកញ៉ា ទៀ វិចិត្រ បានប្រាប់ឲ្យដឹងពីដំណឹងដ៏សែនក្រៀមក្រំ ចំពោះនារីជនជាតិអង់គ្លេសខាងលើនេះ ដោយលោកបានសរសេរប្រាប់ឱ្យដឹងថា៖”រកឃើញហើយ! ទីបញ្ជាការជួរមុខ អគ្គលេខាធិការដ្ឋាន នៃគណៈកម្មាធិការជាតិសន្តិសុខលម្ហសមុទ្រ សហការជាមួយនឹងក្រុមហ៊ុន ជី ធី វី ស៊ី ស្ពីតប៊ូត កម្ពុជា បានស្វែងរកស្រ្ដីជនជាតិអង់គ្លេស

ដែលមានឈ្មោះ Amelia Bambridge អស់រយៈពេល7ថ្ងៃមកដល់ថ្ងៃ31ខែតុលាឆ្នាំ2019នេះ បានជួបប្រទះឃើញសាកសព ស្រ្ដីរងគ្រោះអណ្ដែតនៅលើផ្ទៃសមុទ្រនៅចំនុច ( ខន ដរ ) ក្បែរព្រំដែនសមុទ្រកម្ពុជា ថៃ N10°47.691 E102°26.645 ខ្ញុំសូមចូលរួមរំលែកទុក្ខដល់គ្រួសារនៃសពផង”។

ជាមួយគ្នានេះដែរ ទាក់ទងចំពោះការរកឃើញសាកសពស្រ្ដីជនជាតិអង់គ្លេសខាងលើនេះ ហើយត្រូវបានចែកចាយពេញបណ្ដាញសង្គម ហ្វេសប៊ុកនេះ ស្រាប់តែលោកឧកញ៉ា ទៀ វិចិត្រ បានប្រាប់ឱ្យដឹងបន្ថែមទៀតថា៖”តាម​សំណូមពរ​របស់​ស្ថាន​ទូត​អង់គ្លេស​ សូម​សំណូមពរ​ កុំ​ឲ្យ​មាន​ការ​ស៊ែរ​ ឬផុស រូបភាព​សាកសព​ និស្សិត​ស្រី​ជនជាតិ​អង់គ្លេស​ ដែល​លង់​ទឹក​ទើប​នឹង​រក​ឃើញ​នៅ​ថ្ងៃ​នេះ”។