(មានវីដេអូ) អុញពិតអត់?? ថ្ងៃស្អែករៀបការហើយ បែរជាមាននារីម្នាក់បានតេទៅលោក ហេង ឡុង យំឡំាប៉ាថា ខ្លួនជាប្រពន្ធលោក ផែ សុវណ្ណារិទ្ធ

73

នៅ​មុន​នេះ​បន្តិច​ លោក​ ហេង​ ឡុង​ ប្រធាន​ក្រុម​ប្រឹក្សា​ភិបាល​នៃសមាគម​សិល្បករ​ខ្មែរ​ បានមានការបង្ហោះ​នូវឃ្លីប​វីដេអូ​មួយ​ ដែលមាន​មនុស្ស​ស្រី​ម្នាក់​បាន​ទូរស័ព្ទ​មកកាន់លោក​ នឹងបានមានការ​អះអាង​ថា​ ខ្លួន​គឺជា​ប្រពន្ធ​​របស់​លោក​ ផែ​ សុវណ្ណា​រិទ្ធ​ ដោយក្នុង​នោះ​ លោកបាន​មានការ​រៀប​រាប់​នៅលេី​បណ្ដាញ​សង្គម​ហ្វេសប៊ុក​ថា៖

«អ្នកសិល្បៈម្នាក់ បានអះអាងថា ខ្លួនជាប្រពន្ធរបស់លោក ផែ សុវណ្ណារិទ្ធ (ដែលត្រូវជាស្វាមីរៀបការជាមួយនឹងកញ្ញា ធី សុវណ្ណថា) បានរស់នៅរួមរស់ជាមួយគ្នាអស់​រយៈ​ពេល​ជិត១០ឆ្នាំមកហើយ បានទូរសព្ទមកប្តឹងខ្ញុំ​ ដេីម្បីឲ្យជួយរកយុត្តិធម៌ជូន តើរឿងពិតយ៉ាងឬណា​ សូមបងប្អូនមើលវីដេអូខាងក្រោមទាំងអស់គ្នា»។

បេីតាម​សម្តី​សន្ទនា​ក្នុង​ឃ្លីប​វីដេអូ​មួយ​នេះ​ លោក​ ហេង​ ឡុង​ ក៏បាន​ផ្តល់​យោបល់​ទៅកាន់​​ស្រ្តី​រូប​នេះ​ ត្រូវ​មាន​ភស្តុតាង​បញ្ជាក់​អោយច្បាស់​ មុននឹង​ចោទ​ប្រកាន់​ចំពោះ​នរណា​ម្នាក់​ ហើយ​លោកសន្យាក៏នឹង​ជួយផងដែរប្រសិនបេីរឿងនេះជាការពិតនោះ​ តែដោយសារលោកកំពុងមានកិច្ចការងារចុះតាម​ខេត្ត​ប៉ុន្មានថ្ងៃ​ លោកក៏បាន​ស្នេីអោយស្រ្តីរូបនេះ​ ព្យាយាម​ទប់អារម្មណ៏សិ​ន។

បេីយេីងក្រឡេកមកមេីលពី​មតិ​យោបល់​របស់​ប្រិយមិត្ត​ក្នុង​បណ្តាញ​សង្គម​ហ្វេសបុក​ឯណោះ​វិញ​ គឺភាគច្រៀនបាន​មានការលេីកឡេីងស្រដៀងគ្នាថា​ លោក​ ផែ​ សុវណ្ណា​រិទ្ធ​ និង​កញ្ញា​ ធី​ សុវណ្ណ​ថា​ បានមាន​ទំនាក់ទំនង​ស្នេហា​ជាមួយ​គ្នា​រយៈពេលជាច្រេីនឆ្នាំមកហេីយ​ ហេីយថែមទាំង​បេីក​ជំហរ​ជា​សាធារណៈ​ទៀត​ផង​។