ខណះពេលដែរកូនខ្មែររវល់តាមដានរឿង«ភ្លើងបុណ្យ» សៀម​ ពីប្រទេសដែលគ្មានអរិយធម៌​ វប្បធម៌​ច្បាស់លាស់​ កំពុងតែប្រឹងតុបតែងឆ្នៃប្រឌិត និងចងក្រងគួរឲ្យកោតសរសេីរ

77

ដោយសង្កេតឃើញថាប៉ុន្មានថ្ងៃនេះលើបណ្តាញសង្គមហ្វេសប៊ុក​ផ្ទុះ​ការចាប់អារម្មណ៍​ខ្លាំង ​ចំពោះ​ដំណឹង​ភ្ជាប់ពាក្យ​របស់​តារាចម្រៀង​ស្រី​រាង​តូច​ច្រឡឹង​ ​ពេជ្រ​ ​សូលី​កា​ ​។​

ប៉ុន្តែងាកមកមើលប្រទេសជិតខាងយើងវិញគឺប្រទេសសៀមពីប្រទេសដែលមិនមានអរិយធម៌​ វប្បធម៌​ ច្បាស់លាស់​ ក្លាយជាប្រទេសដែលបានប្រឹងតុបតែងឆ្នៃប្រឌិត​ ចងក្រងដ៏គួរអោយកោតសរសើរ​ មិនយូរមិនឆាប់​គេអាចនឹងក្លាយជាម្ចាស់អរិយធម៌​ វប្បធម៌នៅអាសីុអាគ្នេយ៍ក្នុងពេលដ៏ខ្លី​ ។

ហើយកាលពីថ្មីៗនេះប្រទេសថៃ បានធ្វើឲ្យពិភពលោកភ្ញាក់ផ្អើលជាពិសេសចំពោះពុទ្ធសាសនិក ក្រោយពីខ្លួនបានបញ្ចេញគម្រោងធ្វើរូបព្រះពុទ្ធបដិមាធំបំផុតប្រចាំប្រទេសថៃ នៅចំចំណុចកណ្តាលទីក្រុងបាងកក។ រូបព្រះពុទ្ធបដិមាធំបំផុតប្រចាំប្រទេសថៃមួយនេះត្រូវបានកសាងដោយ វត្តប៉ាកណាំផាស៊ីចារើន ដោយប្រៀបស្មើនឹងអគារ២០ជាន់ ទទឹងមានទំហំដល់ទៅ៤០ម៉ែត្រ ហើយមានកម្ពស់ខ្ពស់បំផុត ៦៩ម៉ែត្រ ស្ថិតនៅចំចំណុចកណ្តាលក្រុងបាងកក ប្រទេសថៃ។