(មានវីដេអូ) ក្រោយពីផ្ទុះរឿងនារីម្នាក់ យំឡំាប៉ាថា ខ្លួនជាប្រពន្ធលោក ផែ សុវណ្ណារិទ្ធ ពេលនេះលោក បានធ្វើការបកស្រាយថា

85

ប្រិយមិត្ដទទួលជ្រាបរួចមកហើយ ដែលកាលប៉ុន្មានម៉ោងមុនបន្តិច ថ្ងៃទី៣១ ខែតុលា ឆ្នាំ២០១៩ លោក ហេង ឡុង ប្រធានក្រុមប្រឹក្សាភិបាល នៃសមាគមសិល្បករខ្មែរ បានមានការបង្ហោះនូវឃ្លីប វីដេអូមួយ ដែលមានមនុស្សស្រីម្នាក់ បានទូរស័ព្ទមកកាន់លោក នឹងបានមានការអះអាងយ៉ាងច្បាស់ថា ខ្លួនគឺជាប្រពន្ធរបស់ លោក ផែ សុវណ្ណារិទ្ធ ដោយក្នុងនោះ លោក ហេង ឡុង បានធ្វើការរៀបរាប់ នៅលេីគណនីហ្វេសប៊ុករបសលោកថា៖

“អ្នកសិល្បៈម្នាក់ បានអះអាងថា ខ្លួនជាប្រពន្ធរបស់លោក ផែ សុវណ្ណារិទ្ធ (ដែលត្រូវជាស្វាមីរៀបការជាមួយនឹងកញ្ញា ធី សុវណ្ណថា) បានរស់នៅរួមរស់ជាមួយគ្នាអស់រយៈពេល ជិត១០ឆ្នាំមកហើយ បានទូរស័ព្ទមកប្តឹងខ្ញុំ ដេីម្បីឲ្យជួយរកយុត្តិធម៌ជូន តើរឿងពិតយ៉ាងឬណា សូមបងប្អូនមើលវីដេអូខាងក្រោមទាំងអស់គ្នា”។

យ៉ាងណាមិញ បន្ទាប់ពីរឿងមួយនេះ ត្រូវបានអ្នកនិយមប្រើប្រាស់បណ្ដាញសង្គម ហ្វេសប៊ុក បាននាំគ្នាចែករំលែកយ៉ាងច្រើនរួចមក ស្រាប់តែមុននេះបន្ដិច លោកK01 ដែលជាភ្លៀវកត្ដិយសចូលរួមក្នុងពិធីមង្គលការ របស់កញ្ញា ធី សុវណ្ណថា និងលោក ផែ សុវណ្ណារិទ្ធិ បានជួបសូមសំភាសន៏ជាមួយលោក ផែ សុវណ្ណារិទ្ធិ ដើម្បីជីកកកាយសួរនាំចំពោះរឿងខាងលើនេះ ថាតើរឿងមួយនេះ គឺជាការពិតឬយ៉ាងណា? ទន្ទឹមនឹងនេះដែរ លោក ផែ សុវណ្ណារិទ្ធិ ក៏បានធ្វើការបកស្រាយថា​ រឿងដែលស្រីម្នាក់ស្រែកយំ​ ថានាងត្រូវបានលោកបោកប្រាស់នោះ គឺមិនមែនជាការពិតនោះឡើយ។