ភ្ញាក់ផ្អើលក្រោយបានឃើញ វត្តចំណាស់មួយក្នុងខេត្តកោះកុង មានរូបសំណាកកងទ័ពដូចមនុស្សពិតៗ

153

ពិតជាមានទេពកោសល្យល្អមែន សូមសរសើរនូវទឹកដៃ ពិតជាល្អមែនទែន មើលហើយឡើងព្រឺសម្បុរតែម្ដង​ រូបសំណាក់កូនទ័ព និងមេទ័ព ដូចមនុស្សពិតៗ មិនសរសើរមិនបាន ដោយថ្មីៗរូបនេះត្រូវបានចែកចាយពេញបណ្ដាញសង្គមហ្វេសប៊ុក ព្រោះតែគ្រប់គ្នាភ្ញាក់ផ្អើលនូវរូបសំណាក់កងទ័ព ដែលត្រូវបានសាងឡើង នៅវត្តអារាម ដែលស្ថិតនៅស្រុកស្រែអំបិល ខេត្តកោះកុង នេះបើយោងតាមម្ចាស់គណនីហ្វេសប៊ុកឈ្មោះ បងយ៉ុង ជាងចម្លាក់ បានបង្ហើបប្រាប់ ។

តែក្នុងនោះ បងយ៉ុង ជាងចម្លាក់ ក៏មិនបានរៀបរាប់ពីរយៈពេលនៃការសាងសង់ និងទីតាំងវត្តអារាមឈ្មោះអ្វីឡើយ ដោយគ្រាន់បង្ហើបពីទីតាំង នៃវត្តអារាមនេះតែប៉ុណ្ណោះ ។ ចង់ដឹងថា រូបសំណាក់កូនទ័ព និងមេទ័ព ដូចមនុស្សពិតៗ ទាំងនេះ មានភាពទាក់ទាញ និងគួរអោយចាប់អារម្មណ៍យ៉ាងណានោះ សូមទស្សនាកម្រងរូបភាពនៅខាងក្រោមនេះ ៖