អានហើយស្ទើរស្រក់ទឹកភ្នែក! បងប្រុសនារីបរទេស ដែលស្លាប់នៅកោះរ៉ុង បានបង្ហោះសារយ៉ាងចាក់ដោត​ ក្រោយរកឃើញសពប្អូនស្រី

147

រំលឹកដែរថា លោក Harry Bambridge និងសាច់ញាតិផ្សេងទៀត បានមកចូលរួមក្នុងប្រតិបត្តិការស្វែងរកដ៏ធំមួយនៅក្នុងប្រទេសកម្ពុជា បន្ទាប់នាង Amelia អាយុ ២១ឆ្នាំ ត្រូវបានគេរាយការណ៍ថា បានបាត់ខ្លួនកាលពីថ្ងៃទី២៤ ខែតុលា នៅពេលនាងត្រូវគ្រោងនឹងចាកចេញពីសណ្ឋាគារ ដែលនាងបានស្នាក់នៅ ប៉ុន្តែមិនឃើញនាង។ នាងត្រូវបានគេសង្ស័យខ្លាចថាបានលង់ទឹក ហើយរបស់របរមួយចំនួនរបស់នាងត្រូវបានគេរកឃើញនៅលើថ្មនៅលើកោះរុងដែលនាងបានបាត់ខ្លួននោះ។

ឧត្តមសេនីយ៍ទោ ជូន ណារិន្ទ ស្នងការ នគរបាលខេត្តព្រះសីហនុបានឲ្យដឹងថា៖ “យើងបានរកឃើញសាកសពស្ត្រីអង់គ្លេស ដែលបាត់ខ្លួនហើយ”។ សាកសពរបស់នាងត្រូវបានគេរកឃើញនៅក្បែរកោះមួយទៀតគឺកោះឆ្លាម ដែលស្ថិតនៅជិតព្រំដែនសមុទ្រកម្ពុជា និងថៃ។ ប៉ូលីសបានសន្និដ្ឋានថា សាកសពនោះគឺពិតជាកញ្ញា Amelia Bambridge មែន ដោយផ្អែកលើរូបស្នាមសាក់នៅលើដៃស្ដាំ និងសម្លៀកបំពាក់ដែលនាងបានស្លៀកនៅពេលយប់ដែលនាងត្រូវបានគេមើលឃើញចុងក្រោយ។ ប៉ូលីសបាននិយាយថា គ្រួសាររបស់នាងបាននៅជាមួយអាជ្ញាធរកម្ពុជានៅពេលដែលអ្នកជួយសង្គ្រោះបានរកឃើញសាកសពនៅថ្ងៃនោះ។

បន្ទាប់ពីទទួលដំណឹងថា សាកសពរបស់កញ្ញា Amelia Bambridge ត្រូវបានប្រទះឃើញអណ្តែតក្បែរព្រំដែនសមុទ្រខ្មែរ-ថៃ ជិត ១០០គីឡូម៉ែត្រពីកោះរុង បងប្រុសរបស់នាង Harry Bambridge ក៏បានបង្ហោះសារមួយនៅលើគណនី Facebook របស់គាត់ថា៖ “ខ្ញុំបានឃើញនាង ហើយខ្ញុំអាចបញ្ជាក់បានថាវាជាប្អូនស្រីតូចរបស់ខ្ញុំឈ្មោះ Amelia មែន។ ខ្ញុំពិតជាសោកស្តាយចំពោះមិត្តភក្តិ និងក្រុមគ្រួសាររបស់នាងទាំងអស់គ្នា ហើយគ្មានអ្វីដែលខ្ញុំចង់បានជាងការនាំនាងមកវិញទាំងរស់រាននោះទេ [ប៉ុន្តែវាមិនអាច] ហើយខ្ញុំពិតជាបានព្យាយាមណាស់។ ហើយខ្ញុំសុំទោសចំពោះប្អូន Amelia Bambridge យើងនឹងជួបគ្នានៅឋានសួគ៌ម្តងទៀត”៕