បន្ទាយមានជ័យ ៖ នៅក្នុងពេលថ្មីៗនេះប្រជាជននៅខេត្តបន្ទាយមានជ័យបាននាំគ្នាមានការភ្ញាក់ផ្អើលយ៉ាងខ្លាំងដោយសារតែមានកងកម្លាំងប្រដាប់អាវុធជាច្រើនរៀបក្បួនដើរតំរង់ជួរយ៉ាងស្វាហាប់ថែមទាំងមានរថយន្តជាច្រើនគ្រឿងបានដឹកអាវុធផងដែរដើម្បីរៀបចំសណ្តាប់ធ្នាប់និងការពារសន្តិសុខរបស់ប្រជាពលរដ្ឋនៅខេត្តព្រះសីហនុ។
យ៉ាងណាមិញបើយោងទៅតាមកណនីហ្វេសប៊ុករបស់លោក ផែង វណ្ណះ បានធ្វើការលើកឡើងឲ្យដឹងនៅលើបណ្តាញសង្គមហ្វេសប៊ុកថា៖ កងកម្លាំងប្រដាប់អាវុធចម្រុះនៅខេត្តបន្ទាយមានជ័យចេញធ្វេីសកម្មភាព ការពារ សន្តិសុខ សុវត្ថិភាព ជូនប្រជាជន និងដើម្បីត្រៀមកំទេចពួកបះបោរដែលដឹកនាំដោយមេក្លោង សម រង្សី ។ ទាំងអស់នេះជាពាក្យសម្តីដកស្រង់ចេញពីសំណេររបស់លោក ផែង វណ្ណះ ផ្ទាល់។ ចង់ជ្រាបច្បាស់សូមទស្សនាវិដេអូខាងក្រោម៖