ប្រពៃណាស់! បន្តិចទៀត ពេលទិញឥវ៉ាន់ហើយកុំបោះចោលវិក្កយបត្រ ថតទុករួចផ្ញើទៅអគ្គនាយកដ្ឋានពន្ធដារ អ្នកអាចនិង…

107

នៅដើមឆ្នាំ ២០២០ អគ្គនាយកដ្ឋានពន្ធដារនឹងដាក់ឲ្យប្រើប្រាស់នូវប្រព័ន្ធគ្រប់គ្រងការដាក់លិខិតប្រកាសតាមប្រព័ន្ធអនឡាញ (E-Filing) និងវិធានវិក្កយបត្រថ្មី ដែលសុទ្ធសឹងជាស្នាដៃ និងសមិទ្ធិផល

បច្ចេកវិទ្យារបស់កូនខ្មែរសុទ្ធសាធ បន្ទាប់ពីបានសិក្សារៀនសូត្រពីរដ្ឋបាលសារពើពន្ធនៃប្រទេសដែលជាដៃគូ ក្នុងក្របខ័ណ្ឌនៃក្រុមសិក្សាស្ដីពីរដ្ឋបាលសារពើពន្ធអាស៊ី និងការស្រាវជ្រាវ (SGATAR) ដែលរដ្ឋបាលសារពើពន្ធប្រទេសម៉ាឡេស៊ី សឹង្ហបុរី អូស្ត្រាលី កូរ៉េ និងថៃជាដើម ក៏ដូចជារដ្ឋបាលនៃសារពើពន្ធនៃប្រទេសជាដៃគូនានាផងដែរ។

ប្រព័ន្ធគ្រប់គ្រងការដាក់លិខិតប្រកាស តាមប្រព័ន្ធអនឡាញ (E-Filing) នឹងជួយសម្រួលដល់ការដាក់លិខិតប្រកាសប្រចាំខែ ដោយអ្នកជាប់ពន្ធអាចបញ្ចូលបញ្ជីទិញ-លក់ ព័ត៌មានពន្ធកាត់ទុក ពន្ធលើប្រាក់បៀវត្ស ពន្ធលើអត្ថប្រយោជន៍បន្ថែម និងពន្ធ-អាករផ្សេងតាមប្រព័ន្ធអនឡាញ។

ជាមួយគ្នានេះដែរអ្វីដែលកាន់តែពិសេសអគ្គនាយកដ្ឋានពន្ធដារគ្រោងនឹងដាក់ឲ្យអនុវត្តកម្មវិធីវិក្កយបត្រនាំសំណាង (Invoice Lucky Draw) ដោយសាធារណៈជនដែលចូលរួមចំណែកក្នុងការពង្រឹងអនុលោមភាពសារពើពន្ធ និងទទួលបានសំណាង ដោយគ្រាន់តែថត និង បញ្ចូល (Upload) នូវវិក្កយបត្រនានា ដែលបានទិញទំនិញ ឬ សេវាកម្ម មកអគ្គនាយកដ្ឋានពន្ធដារតាមរយៈកម្មវិធីនេះ។

បន្ថែមពីនេះទៅទៀតដើម្បីធ្វើឲ្យប្រសើរឡើងនូវសេវាកម្មជូនអ្នកជាប់ពន្ធ បន្ថែមពីលើសេវា call Center 1277 និងកម្មវិធី GDT Live-Chat អគ្គនាយកដ្ឋានពន្ធដារគ្រោងនឹងដាក់ឲ្យប្រើប្រាស់នូវកម្មវិធីតាមដានឯកសារ ( Document Tracking App)។ កម្មវិធីថ្មីនេះនឹងផ្ដល់លទ្ធភាពដល់អ្នកជាប់ពន្ធអាចតាមដានអំពីវឌ្ឍនភាព នៃឯកសារស្នើសុំ និងឯកសារនានា ដើម្បីជៀសវាងនូវការកកស្ទះឯកសារក្នុងការឆ្លើយតបនានាផងដែរ។ យ៉ាងណាមិញប្រព័ន្ធ (E-Filing) វិធានវិក្កយបត្រថ្មី និងកម្មវិធីតាមដានឯកសារនេះ គ្រោងនឹងដាក់ឲ្យប្រើប្រាស់នៅក្នុងអំឡុងខែមករា ឆ្នាំ ២០២០ ខាងមុខនេះ៕

 

ប្រភព business.khmernote