សាលាបឋមសិក្សា វត្តបូព៌ ដែលមានទីតាំងក្នុងក្រុងសៀមរាប កំពុងតែទទួលបានការចាប់អារម្មណ៍កោតសរសើរជាខ្លាំង ចំពោះអប់រំសិក្សាដល់កុមារ កុមារី រហូតដល់មានការចុះយកព័ត៌មានផ្សព្វផ្សាយដល់ប្រទេសថៃ និងក្លាយជាសាលារៀនបឋមសិក្សាគំរូប្រចាំប្រទេសកម្ពុជាទាំងការអប់រំ ផ្តល់ចំណេះដឹង ផ្នែកចរិយាធម៌ សិលធម៌ក្នុងការរស់នៅយ៉ាងល្អប្រសើរថែមទៀតផង។
នៅព្រឹកនេះក៏មានការចែករំលែកពេញបណ្តាញសង្គមបង្ហាញនូវសកម្មភាពលោកគ្រូ អ្នកគ្រូ និងសិស្សានុសិស្សជាច្រើននាក់បានហែរក្បួន ក្នុងពិធីបើកបវេសនកាលឆ្នាំសិក្សាថ្មីនៃសាលារៀនវត្តបូព៌។ ដោយរូបថតជាច្រើនសន្លឹកបង្ហាញពីភាពមានសណ្តាប់ធ្នាប់ ជាពិសេសឯកសណ្ឋានស្លៀកពាក់សមរម្យ ស្រស់ស្អាត ដែលបង្ហាញថាសាលាបឋមសិក្សាវត្តបូព៌ជាសាលារៀនគំរូនៅក្រុងសៀមរាប។ សូមរំលឹកថាលោក ពឹង គិមឆេន ជានាយកសាលាបឋមសិក្សាវត្តបូព៌បានយកគោលការណ៍អំពើល្អជាសកលទាំងប្រាំប្រការ ឬហៅថា UG5 មកអនុវត្តន៍។ ដោយ UG5 មានដូចជា ១)ស្អាត ២)របៀប ៣)សុភាព ៤)ទៀងពេល ៥)សមាធិ។ សាលាបឋមសិក្សា វត្តបូព៌ ខេត្តសៀមរាបកំពុងតម្រង់ទិសកុមារជំនាន់ក្រោយឱ្យក្លាយជាធនធានមនុស្សដែលមានទាំងសមត្ថភាពនិងប្រកបដោយក្រមសីលធម៌៕ រូបភាព៖ Detox Plum Sale STORE
ប្រភព៖ Khmernote TV