ទឹកទន្លេមេគង្គបានធ្លាក់ចុះដល់កម្រិតព្រួយបារម្ភ សូម្បីតែខ្សាច់ក៏អាចលេចឱ្យឃើញផ្ទាល់នឹងភ្នែក

237

ថៃ៖ ទឹកបានស្រកចុះយ៉ាងខ្លាំងដែលធ្វើឱ្យខ្សាច់អាចត្រូវបានឃើញនឹងភ្នែកតាមបណ្តោយផ្នែកជាច្រើននៃទន្លេមេគង្គ ដោយសារកម្រិតទឹកបានធ្លាក់ចុះដល់កម្រិតទាបបំផុតគឺ ១.៥ម៉ែត្រ។ ទឹកតិចពេកបានធ្វើឱ្យខ្សាច់លេចឡើង ដែលវាបង្កបញ្ហាដល់កប៉ាល់នេសាទ និងទូកដឹកទំនិញ ដែលព្យាយាមធ្វើដំណើរតាមដងទន្លេ។ កាសែតបាងកកប៉ុស្តិ៍បានរាយការណ៍ថា ទឹកភ្លៀងមិនគ្រប់គ្រាន់កំពុងធ្វើឱ្យអាងស្តុកទឹកជាច្រើននៅ Nakhon Phanom នៅព្រំដែនឡាវមានត្រឹមតែ ២០ ទៅ ៣០% នៃសមត្ថភាពធម្មតារបស់វា ហើយខណៈដែលដៃទន្លេមេគង្គកំពុងរីងស្ងួតផងដែរ។

ប្រធានក្លឹបអភិរក្សបរិស្ថានខេត្ត Nakhon Phanom លោក Arthit Phanasoon មានប្រសាសន៍ថា ការសិក្សាស្រាវជ្រាវអះអាងថា ការសាងសង់ទំនប់វារីអគ្គិសនីនៅប្រទេសចិន និងឡាវ គឺជាផ្នែកមួយដ៏ធំនៃបញ្ហានេះ។ គាត់បារម្ភពីផលប៉ះពាល់ដែលអាចមានលើប្រព័ន្ធអេកូឡូស៊ីទឹក ប្រសិនបើត្រីមិនអាចធ្វើចំណាកស្រុកទៅតាមខ្សែទឹកខាងចុងដើម្បីពងបានដូចរាល់ឆ្នាំ នេះនឹងជះឥទ្ធិពលអវិជ្ជមានដល់ជីវភាពរស់នៅរបស់អ្នកនេសាទ និងកសិករនៅតាមបណ្តោយច្រាំងនៃទន្លេមេគង្គ។ ដូច្នេះវាជារឿងមួយដែលគួរឱ្យព្រួយបារម្ភបំផុត ដោយសារកម្រិតនេះគឺវាទាបបំផុតប្រចាំសតវត្ស៕

 

 

ប្រភព khmernote