ស៊ែរបន្តអោយឪពុកម្តាយបានដឹងផង!! កុមារជាង ១ម៉ឺននាក់ ទទួលរងផលប៉ះពាល់ពីសារធាតុពុល នៅក្នុងប្រេងកូឡា និងប្រេងខ្យល់

47783

វិទ្យាស្ថានសុខាភិបាលជាតិមួយនៅក្នងប្រទេស អាមេរិកបានប្រាប់បង្ហាញពីផលប៉ះពាល់ដ៏មានគ្រោះថ្នាក់មួយនៅក្នុងការប្រើប្រេង ខ្យល់ និងប្រេងកូឡា ផ្សៀងទៀតដែលបងប្អូនតែងតែប្រើប្រាស់វាសម្រាប់ធ្វើការលាបរិតទៅលើរាងកាយ តែបងប្អូនមិនដែលបានដឹងទេថា វាអាបង្កររោគជាច្រើនហើយមានផលប៉ះពាល់ទៅដល់អាយុជីវិត របស់ទារក ។

terpenic វាគឺជាសារធាតុពុលម្យ៉ាង ដែលត្រូវបានគេប្រើប្រាស់នៅក្នុង ប្រេងកូនឡា និងប្រេងខ្យល់សម្រាប់ លាបរិត វាមានឥទ្ធិពលអាក្រក់ខ្លាំងណាស់ ហើយវាអាចបង្កឲ្យមានផលប៉ះពាល់ទៅដល់សុខភាពរបស់កុមារ។សូមបញ្ចាក់ថារោគសញ្ញាដែលបង្ហាញពីអាការៈពុលអាចពីមធ្យម ទៅធ្ងន់ធ្ងររួមមាន សន្លប់ ប្រកាច់ និងក្អួតចង្អោរជាដើម។

បច្ចុប្បន្ននេះប្រេងកូឡា និងប្រេងខ្យល់សម្រាប់លាបរិតទាំងនោះត្រូវបានគេហាមឃាត់ យ៉ាងដាច់ខាតមិនឲ្យប្រើប្រាស់ទៅលើក្មេងដែលមានអាយុក្រោម២ ឆ្នាំទេដោយសារតែមជ្ឈមណ្ឌលគ្រប់គ្រងជាតិពុលអាមេរិកនៅក្នុងឆ្នាំ ២០១៣ បានបង្ហាញថាមានកុមារអាយុក្រោម ៥ឆ្នាំដែលពេលបានទទួលរងផលប៉ះពាល់ពីសារធាតុពុលទាំងនោះ មានរហូតដល់ ១១៥២១ ករណីដែលគេត្រូវបានកត់ត្រាទុក។

ដូច្នេះសូមបងប្អូនមេត្តាបង្កើនការប្រុងប្រយ័ត្ន ឲ្យបានគ្រប់គ្នាចំពោះកូនៗរបស់លោកអ្នក ហើយព្យាយាមអនុវត្តវិធីផ្សេងៗដើម្បីកាត់បន្ថយការកើតជំងឺ និងការស្លាប់របស់កុមារផងដែរ។

ប្រេងកូឡា និង​ប្រេងខ្យល់ ដែល​ផ្ទុក​នូវ​សមាសធាតុ Terpenic ដូចជា ជាតិ Camphor, Menthol និង Eucalyptus គឺមាន​ផ្ទុក​ជាតិពុល​ខ្ពស់​។​ របាយការណ៍​ជាច្រើន​អំពី​ផលប៉ះពាល់​នេះ​ការប្រើប្រាស់​ប្រេង​ចំពោះ​ទារក​ទើប​កើត និង​ក្មេង​តូចៗ ទើបតែ​ចេញផ្សាយ​ថ្មីៗ​នេះ​ទេ​។

​អំឡុងពេល​ស្រាវជ្រាវ​អំពី​ការថែទាំ​ទារក​ទើប​កើត​ក្នុង​តំបន់​ជនបទ​ប្រទេស​កម្ពុជា ផលិតផល​ទាំងនេះ​ត្រូវបាន​រកឃើញថា​យកទៅ​ប្រើ​លើ​ស្បែក​ទារក​ទើបនឹង​កើត​និង​ក្មេង​នៅ​ប្រទេស​នេះ ហើយ​គ្រប់​ផ្ទះ​ទាំងអស់​គឺ​សុទ្ធ​តែមាន​ប្រេងកូឡា និង​ប្រេងខ្យល់​។​​យោងតាម​ផេ​ក Angkor Hospital for Children បានឱ្យដឹងថា ប្រេងកូឡា​និង​ប្រេងខ្យល់ ប្រើ​ចំពោះ​ក្មេងៗ​តូច​ក្រោម ២ ឆ្នាំ​ចុះក្រោម​អាច​បណ្ដាលឱ្យ​ប៉ះពាល់​ដល់​សុខភាព​របស់​ពួកគេ​បាន​។​

​ឪពុកម្ដាយ​និង​អ្នក​ថែទាំ​ទារក​ទាំងអស់​ក្នុងប្រទេស​កម្ពុជា​គួរស្វែងយល់​បន្ថែម​លើ​ហានិភ័យ​នៃ​សារធាតុ Camphor និង​ជាតិ Menthol ក្នុង​ផលិតផល ដើម្បី​បង្ការ​ក្មេង​តូចៗ​និង​ទារក​ទើបនឹង​កើត​ពី​គ្រោះថ្នាក់​៕