ក្តៅៗ!! ពុទ្ធោអើយ បាក់ដែកបារ៉ាស់ធ្លាក់ចំបុរសម្នាក់កំពុង ជិះម៉ូតូស្លាប់យ៉ាងអាណោចអាធ័ម

26

ភ្នំពេញ៖ យោងតាមព័ត៌មានជាបឋមបានឲ្យដឹងថា មានករណីបាក់បារ៉ាស់ សង្កត់លើបុរសម្នាក់ដែលកំពុងធ្វើដំណើរនៅតាមដងផ្លូវ។ ហេតុការណ៍ដ៏គួរឲ្យតក់ស្លុតនេះបានកើតឡើងនៅព្រឹកថ្ងៃទី០២ ខែវិច្ឆិកា ឆ្នាំ២០១៩ នៅផ្លូវ៤៣០​ សង្កាត់ទំនប់ទឹក​ ខណ្ឌបឹងកេងកង​ រាជធានីភ្នំពេញ។ ប្រភពដដែលបានឲ្យដឹងថា ហេតុការណ៍នេះ​បានកើតឡើង​ ពេលក្រុមជាង​ និងអាជ្ញាធរ ផ្សាយកបារ៉ាស់ចេញ​ ក្រោយដាក់កាត់ទទឹងកាត់ផ្លូវហាមឡានធំចូល។ ព័ត៌មានលម្អិតយ៉ាងណានឹងជម្រាបជូនពេលក្រោយ៕