មានចង្ងល់ជាច្រើនលើកឡើង ពីផែនទីកម្ពុជាដូចជាខុសប្លែក!​ បន្ទាប់ពីសមត្ថកិច្ចបង្ហាញពីទីតាំងដែររកឃើញ សាកសពនារីជនជាតិអង់គ្លេសនៅលើផែនទីនោះ

541

ក្រោយស្ត្រីជនជាតិអង់គ្លេសម្នាក់ឈ្មោះ Amelia Bambridge ដែលបាត់ខ្លួននៅកោះរ៉ុងជាងមួយសប្តាហ៍កន្លងមកនេះ ត្រូវបានគេរកឃើញសាកសពរបស់នាងនៅលើលម្ហសមុទ្រក្នុងភូមិសាស្ត្រស្រុកកោះស្តេច ចម្ងាយពីកោះរ៉ុងប្រមាណជាង៤០ម៉ាយនារសៀលថ្ងៃ៣១តុលា២០១៩ អណ្ដែតនៅលើផ្ទៃសមុទ្រនៅចំណុច( ខន ដរ ) ក្បែរព្រំដែនសមុទ្រកម្ពុជា ថៃ ។

 

 

ប៉ុន្តែថ្ងៃនេះយើងសង្កេតឃើញថាមានគណនីហ្វេសប៊ុក ជាច្រើនបានស៊ែរ និងមានចង្ងល់ថា តើផែនទីប្រទេសកម្ពុជាបាត់មួយដុំទៅណា? ជាបញ្ហាបច្ចេកទេសឬយ៉ាងណា?​ ដូចនេះក្នុងនាមខ្ញុំជាប្រជាពលរដ្ឋខ្មែរមួយរូប សុំស្នើរដល់ថ្នាក់លើដែរពាក់ពន្ធ័មេត្តាជួយបកស្រាយបំភ្លឺឲ្យបានច្បាស់ ដើម្បីកុំឲ្យប្រជាពលរដ្ឋមានការយល់ច្រលំ៕