ចាក់ដោតពេកហើយ!! ភាពខុសគ្នារវាងអ្នកប្រដាល់ កម្ពុជា និងថៃ

4242

ប្រទេសអច្ឆរិយៈមួយទាំងមូលត្រឹមជំរើសជាតិប៉ុន្មាននាក់ ក៏យកទៅផ្ញើថៃហើយប្រាប់ថាគ្មានសំភារៈហាត់គ្រប់គ្រាន់។​ មិនខ្មាស់ថៃ?

នៅស្រុកគេក្រុមជំរើសជាតិត្រូវគេយកចិត្តទុកដាក់ថែរបំប៉នត្រឹមត្រូវ ហើយមានប្រាក់ខែរស់ស្រួលដែលធ្វើឲ្យពួកគេមានពេលវេលាហាត់ត្រឹមត្រូវដោយមិនបាច់ភ័យខ្លាច ប្រពន្ធកូនដាច់បាយហើយឆ្លៀតទៅរត់ម៉ូតូឌុបដូចយើងទេគេមិនខ្វល់អី ដឹងតែហាត់ រឿងអីមិនខ្លាំង?

តែសំរាប់យើងវិញយកចិត្តទុកដាក់តែពេលជិតដល់ថ្ងៃប្រកួតនិងពេលប្រកួតឈ្នះទេ គឺចេញមុខយកលុយមកអោយប៉ុណ្ណេះប៉ុន្នោះបើឈ្នះ ដើម្បីយកមុខហើយ ប្រាប់គេឯងថាខ្លួនបានយកចិត្តទុកដាក់ខ្លាំងណាស់ដល់វិស័យកីឡា តែបើចាញ់សុីអំបិលហើយវាមិនមែនជាវិធីសាស្រ្តដែលល្អនោះទេនៅពេលដែលជិតប្រកួតរឺឈ្នះត្រលប់មកវិញទើបយកលុយមកលើកទឹកចិត្តនោះ

នេះគ្រាន់តែវិធីសាស្រ្តយកមុខខ្លួនឯងប៉ុន្នោះវិធីដែលយកចិត្តទុកដាក់និងវិស័យកីឡាប្រដាល់ពិតប្រាកដនោះគឺថែបំប៉នពួកគាត់ ឲ្យពួកគាត់មានប្រាក់ខែសុីអាចរស់បានដើម្បីឲ្យពួកគាត់មានពេលហាត់ត្រឹមត្រូវ ហើយគ្រប់គ្រាន់ទើបពួកគាត់មានសមត្ថភាពអាចប្រកួត ប្រជែងជាមួយគេបាន…