ថៃ៖ កាលពីថ្មីៗនេះមានការចែករំលែកពេញបណ្តាញសង្គមក្រោយលោកយាយម្នាក់បានបង្អួតរាងក្នុងឈុតហែលទឹក ប្រកបដោយភាពជឿជាក់ បើទោះបីជាលោកយាយមានវ័យ៩៩ឆ្នាំហើយក៏ពិតមែន។លោកយាយ ម៉ារ៉ាស៊ី អ៊ិសារ៉ាងគូន ជាអតីតតារាសម្តែងនារីឆ្នើម និងល្បីឈ្មោះម្នាក់ប្រចាំប្រទេសថៃនៅក្នុងឆ្នាំ៩០ជាង ដោយគាត់មានទេពកោសល្យ និងសមត្ថភាពគួរឲ្យកោតសរសើរ។
កាលពីថ្មីៗនេះលោកយាយក៏ទើបបានរៀបចំពិធីឆ្លងខួបកំណើតចូលវ័យ៩៩ឆ្នាំរបស់ខ្លួនយ៉ាងសប្បាយរីករាយផងដែរ។ ស្រាប់តែពេលនេះលេងបង្ហាញខ្លួនក្នុងឈុតហែលទឹកពណ៌ខ្មៅលាយផ្កាឈូកស្រស់ ប្រកបដោយភាពជឿជាក់ ជាមួយស្តាយថតរូបដែលនារីៗវ័យក្មេងមួយចំនួនសុំចាញ់។ មើលរូបភាពខាងក្រោមនេះ៖
ប្រភព៖ Khmernote TV