(មានវីដេអូ) រឿងធំហើយ! ហេងឡុងទាក់ទងទៅក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ ក្រោយតួស្រីក្នុងបទចម្រៀង (សង្សារក៏ផិត មិត្តក៏ក្បត់) ថតសិចស៊ីជ្រុល

293

ភ្នំពេញ៖កាលពីយប់មិញគេបានឃើញវិដេអូមួយនៃការថត ក្រៅឆាក ក្នុងឈុតម្យ៉ាងបែបថើមគ្នាស្តែងនឹងលូកស្ទាបគ្នាទៀតផងធ្វើអោយអ្នកលេងហ្វេសប៊ុក បានចុចចូលមើលយ៉ាងច្រើនហើយក៏បានរិះគន់យ៉ាងចាស់ដៃទៀត

ផងនៅឈុតក្រៅឆាកមួយនេះដោយសកម្មភាពថតដូចជាលើសកម្រិត រវាងតួប្រុសនិងតួស្រី រហូតធ្វើឲ្យមានអ្នកដឹកនាំល្បីឈ្មោះប្រចាំផលិតកម្ម ថោន ម្នាក់ បានចេញមុខប្រតិកម្មភ្លាមៗ។ ក្រោយពីមហាជនអ្នកលេងហ្វេសប៊ុករិះគុន

ខ្លាំងពេកនោះ លោក​ ហេង ឡុង ដែលជាប្រធានសមាគមន៏សិល្បៈក៏បាន ចាត់វិធានការដោយលោក បានទាក់ទៅក្រសួងវប្បធម៌ និងវិចិត្រសិល្បៈហើយ ក្រសួងកំពុងតែស្វែងរកព័ត៌មានលម្អិតពាក់ព័ន្ធនឹងផលលិតកម្មដែលផលិតឃ្លីបវីដេអូនេះ។

ក្នុងសារនោះលោក ហេង ឡុងបានសរសេរប្រាប់ថា៖សុំបងប្អូនមហាជនជ្រាបជាព័ត៌មាន ថ្មីៗនេះ មានMVវីដេអូមួយ ថតបង្ហាញភាពសិចស៊ីជ្រុល ខ្ញុំបាទបានទាក់ទៅក្រសួងវប្បធម៌ និងវិចិត្រសិល្បៈហើយ ក្រសួងកំពុងតែស្វែងរកព័ត៌មាន

លម្អិតពាក់ព័ន្ធនឹងផលលិតកម្មដែលផលិតឃ្លីបវីដេអូនេះ ព័ត៌មានមិនទាន់ផ្លូវការបានបញ្ជាក់ថា ឃ្លីបវីដេអូនេះមិនមែនផលិតដោយផលិតកម្មដែលមានច្បាប់អនុញ្ញាតត្រឹមត្រូវនោះទេ នេះបើតាមការឲ្យដឹងពីលោក ប៉ុក បូរក្ស ប្រធាននាយកដ្ឋានភាពយន្ត នៃក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ។