ទស្សនៈហូជីមិញ៖ “ជីវិតរបស់មនុស្សគឺងាយស្រួលណាស់ តែមនុស្សទេដែលចូលចិត្តធ្វើឱ្យវាពិបាក!”

211

ធម្មជាតិបានបង្កើតមនុស្សឱ្យមានលក្ខណៈសម្បត្តិដូចៗគ្នា ប៉ុន្តែក៏មានអ្នកខ្លះជួបនូវទុក្ខលំបាក ជីវិតជួបតែឧបសគ្គ និងបញ្ហាមិនចេះចប់ គឺព្រោះតែមនុស្សជាអ្នកដើរខុសផ្លូវ ធ្វើឱ្យជីវិតរបស់ខ្លួនកាន់តែលំបាកឡើងៗ។

នៅក្នុងទស្សនៈអប់រំមួយរបស់មេដឹកនាំបដិវត្តិន៍វៀតណាម លោក ហូជីមិញ បានពោលថា «ជីវិតរបស់មនុស្សគឺងាយស្រួលណាស់ តែមនុស្សទេដែលចូលចិត្តធ្វើឱ្យវាលំបាក» ។ លោកចង់បានន័យថា មនុស្សដែលទទួលការលំបាកផ្សេងៗ ភាគច្រើនគឺខ្លួនឯងជាអ្នកសាងទាំងអស់។

ប្រសិនបើខ្លួនគេសាងល្អ គេនឹងទទួលបានផលល្អ តែប្រសិនបើគេគិតខុសផ្លូវ ទៅប្រវត្តិអំពើមិនល្អផ្សេងៗក្តី គឺជីវិតតបស់គេនឹងមានគ្រោះថ្នាក់តាមហ្នឹង។ ប្រៀបដូចជាមនុស្សយើងដាំដំណាំដែរ ប្រសិនបើយើងដាំផ្លែអ្វីនឹងទទួលបានផលនោះស្នងវិញពុំខាន។ ដូច្នេះរាល់អ្វីដែលយើងគិតថាមិនល្អ ពិបាក ត្រូវតែរកវិធីធ្វើវាឱ្យងាយស្រួលមកវិញ មិនថាតែបញ្ហាទេ សូម្បីតែជីវិតរបស់នៅរបស់យើងក៏ដោយ។

សូមបញ្ជាក់ថា លោក ហូ ជីមិញ (Ho Chi Minh) កើតនៅថ្ងៃទី ១៩ ខែឧសភា​ ឆ្នាំ១៨៩០។ គាត់ជា​អ្នកបដិវត្ត៍វៀតណាម ដែលបានទទួលឥទ្ធិពល ម៉ាក្ស លេនីន ។ គាត់បានឡើងកាន់តំណែងជានាយករដ្ឋមន្រ្តីចាប់ពីឆ្នាំ១៩៤៥ ដល់ ១៩៥៥ និងជាប្រធានាធិបតីនៃសាធារណរដ្ឋសង្គមនិយមវៀតណាមពីឆ្នាំ១៩៤៥​ ដល់ ១៩៦៩។

ហូ ជីមិញ គឺជាស្ថាបនិកវៀតណាម​ប្រជាធិបតេយ្យ​ (វៀតណាមខាងជើង​ ដល់​ឆ្នាំ ១៩៧៦ វៀតណាម​ខាង​ជើង និង​វៀតណាម​ខាង​ត្បូង (កម្ពុជាក្រោមសព្វថ្ងៃ) បាន​កុម្មួយនិស្ត​យួន​ប្រមូល​ជា​សាធារណរដ្ឋសង្គមនិយមនៃ​វៀតណាម) ជាស្ថាបនិកនៃកងទ័ពប្រជាជនវៀតណាម និងជាស្ថាបនិកនៃពួកយៀកកុង ក្នុងសង្រ្កាមវៀតណាម រហូតដល់គាត់ទទួលមរណភាពនៅឆ្នាំ១៩៦៩៕