ជួយស៊ែរបន្ទាន់!! រកឃើញប្រដាប់ក្មេងលេងធ្វើពីជ័រ នៅប្រទេសថៃមានផ្ទុកសារធាតុគីមី ដែលអាចបង្កឲ្យមានជំងឺមហារីក

139

ថៃ៖ ការសិក្សាមួយបានឃើញថា ប្រដាប់ក្មេងលេងធ្វើពីជ័រនៅក្នុងប្រទេសថៃអាចបង្កជាបញ្ហាសុខភាពសម្រាប់ក្មេងតូចៗជាខ្លាំង។ ការសិក្សានេះបានធ្វើឡើងដោយទីភ្នាក់ងារការពារសិទ្ធិអ្នកប្រើប្រាស់ទំនិញផ្សេងៗក្នុងប្រទេសថៃ (Thailand Consumer Rights Protection Agency) ដែលបានជ្រើសរើសយកប្រដាប់ក្មេងលេងចំនួន ៥១ ប្រភេទផ្សេងគ្នាមកពិសោធណ៍ស្វែងរកផលប៉ះពាល់ទៅកាន់សុខភាពមនុស្ស។

លទ្ធផលនៃការសិក្សាបានបង្ហាញថា ប្រដាប់ក្មេងលេងធ្វើពីជ័រភាគច្រើនមានសារធាតុគីមីម្យ៉ាង ដែលមានឈ្មោះថា Phthalates នៅស្រទាប់ខាងក្រៅលើសពីកម្រិតស្តង់ដាសុខភាព។ ហើយបើយោងតាមវេជ្ជបណ្ឌិតជំនាញបានអះអាងថា ការប៉ះពាល់ជាមួយនឹងសារធាតុគីមី Phthalates ច្រើនអាចធ្វើឲ្យមានបញ្ហាសុខភាពជាច្រើនដូចជា ជំងឺសួត ថ្លើម ក្រលៀន ប្រព័ន្ធបន្តពូជ ហើយក្នុងករណីធ្ងន់ធ្ងរវាអាចបង្កឲ្យមានជំងឺមហារីកទៀតផង៕