ក្បួនដង្ហែអង្គកឋិនទានមហាសាមគ្គីចំណុះជើងវត្តមួយ នៅវត្តមេ.សប្រចណ្ឌ ឃុំមេ.សប្រចណ្ឌ ស្រុកពារាំង ខេត្តព្រៃវែង បានធ្វើឱ្យគ្រប់គ្នាមានការចាប់អារម្មណ៍យ៉ាងខ្លាំង បន្ទាប់ពីប្រើសំលៀកបំពាក់បុរាណមកដង្ហែជាក្បួន មើលទៅគួរឱ្យទាក់ភ្នែក។ ក្បួនដង្ហែនេះ បានធ្វើឡើងនៅព្រឹកថ្ងៃទី៣ ខែវិច្ឆិកានេះ។