ភ្ញាក់ព្រើត!! ភ្ញៀវបរទេសដាក់ពិន្ទុះ អោយខេត្តសៀមរាបក្បែរ​ ០ ធ្វើឱ្យធ្លាក់ចុះចំនួនភ្ញៀវទេសចរណ៍យ៉ាងគំហុក

72

ជប៉ុនគេនិយាយពាក្យមួយឃ្លា កំហុសតូចៗបញ្ហានឹងធំ សង្គមទេសចរណ៍សៀមរាបធ្លាក់ភ្ញៀវវាបណ្តាលមកពីកំហុសតូចច្រើនរាប់មិនអស់ ឧទាហរណ៍ដូចជា ការកោរតំលៃភ្ញៀវ ភាពរញេរញ៉ៃពេលមកដល់ព្រំដែន ហេដ្ឋារចនាសំព័ន្ធផ្លូវថ្នល់ក្នុងតំបន់ទេសចរណ៍សៀមរាបអន់ ចុងក្រោយអត់ភ្ញៀវ ចំនុចខ្មៅតូចៗនៃធ្មេញវាបណ្តាលអោយធ្មេញហ្នឹងបាក់បាន

ជាការពិតណាស់ ​ថ្មីៗនេះមានការភ្ញាក់ផ្អើលជាខ្លាំង ​ដោយសារតែមានព័ត៌មានច្បាស់ការណ៍ជាច្រើនបានឱ្យដឹងថា នៅរយៈពេលចុងក្រោយនេះចំនួនភ្ញៀវទេសចរណ៍ដែលមកលេងខេត្តសៀមរាបហាក់មានការធ្លាក់ចុះយ៉ាងខ្លាំងស្ទើរនឹកស្មានមិនដល់ ដែលហេតុការណ៍នេះមិនដែលកើតមានពីមុនមកឡើយ។មានហេតុផលជាច្រើននិយាយខុសៗគ្នាថា

ប្រហែលមកពីការអាជ្ញាធរ ​ឬការរៀបចំតំបន់ទេសចរណ៍នៅក្នុងខេត្តសៀមរាបមានភាពមិនប្រក្រតីច្រើនហើយ បានជាចំនួនភ្ញៀវទេសចរណ៍ធ្លាក់ចុះខ្លាំង ​រហូតធ្វើឱ្យប្រជាជន ​និងអាជីវករដែលធ្លាប់តែរកស៊ីកាក់កបព្រោះតែចំនួនភ្ញៀវទេសចរណ៍មកលេងជាប្រចាំសឹងតែដាច់បាយមួយពេលៗ ​ថែមទាំងរកលុយឱ្យថ្លៃកន្លែង ​ឬតូបមិនចង់បាន។

តែពេលនេះស្រាប់តែមានគណនីហ្វេសប៊ុកមួយឈ្មោះ Leader Lion បានស្គ្រីនសត ​ការបញ្ចេញមតិយោបល់ ​Review នៃការមកទេសចរណ៍នៅក្នុងខេត្តសៀមរាបក្នុងគេហទំព័រទេសចរណ៍ល្បី Tripadvisor រិះគន់ពីភាពមិនប្រក្រតីជាច្រើនទាក់ទងនឹងខខេត្តសៀមរាប ​ដូចជាបញ្ហាបរិស្ថាន ​សម្រាម និងខ្ទង់ចំណាយច្រើនលើសពីការពិតជាច្រើន ថែមទាំងរៀបរាប់ថា៖

«រកមូលហេតុឃើញហើយហេតុអីបានជាទេសចរធ្លាក់ចុះក្នុងខេត្តសៀមរាប ចឹងតើបានអ្នកធ្វើការវិស័យទេសចរណ៏ក្នុងខេត្តសៀមរាបរអូគ្រប់គ្នា ( ជាកន្លែងដែលគួជៀសវាងទៅ ចុងឃ្នៀស) បើមិនមានការរៀបចំទេនោះ, មានមនុស្សមួយចំនួននិយាយថាយើងជាមគ្គុទេសគួតែនិយាយអ្វីៗដែលល្អសំរាប់ប្រទេសយើង មិនថាមិនចង់និយាយល្អទេតែពេលខ្លះពិបាកបិទភ្នែកណាស់, Rip Cambodia right now and next future. »។ដើម្បីឱ្យកាន់តែជ្រាបច្បាស់សូមទស្សនារូបភាពខាងក្រោម៖