ស្រីៗមើលឲ្យហើយទៅ មុនសម្រេចចិត្តកែសម្ផស្សសូមគិតឲ្យច្បាស់​​ ប្រយត្ន័ចុងក្រោយលើសដើមយំលេងចេញ!

92

ហ្វេសប៊ុក ៖ បងប្អូនច្បាស់ជាបានជ្រាបហើយថានៅក្នុងសង្គមយើងក្នុងពេលបច្ចុប្បន្ននេះគឺគេកំពុងតែពេញនិយមខ្លាំងទៅលើការកែសម្ផស្ស នៅក្នុងការកែសម្ផស្សនេះគឺភាពច្រើនមិនថានារីៗនិងបុរសទេ គឺតែងតែចង់បានអ្វីដែលប្លែកនិងស្អាតជាងមុននិយាយរួមទៅគឺស្អាតជាងធម្មជាតិផ្តល់ឲ្យ ។

ជាក់ស្តែងមានមនុស្សមិនតិចទេដែលមានការខកបំណងនិងថែមទាំងស្តាយក្រោយព្រោះតែមិនបានដូចចិត្តពេលខ្លះការកែសម្ផស្សនេះអាចនិងប៉ះពាល់យ៉ាងខ្លាំងទៅដល់អាយុជីវិតព្រោះដោយសារតែផលិតផលមិនល្អមានជាតិគីមី មិនមានប្រភពហើយអ្នកកែសម្ផស្សឲ្យគេមិនមានចំនាញច្បាស់លាស់ជាពិសេសមិនយកចិត្តទុកដាក់ទៅលើភ្ញៀវដូច្នេះហើយទើបណ្តាលឲ្យភ្ញៀវមានបញ្ហានៅថ្ងៃក្រោយ។

នេះបើយោងទៅតាមគណនីហ្វេសប៊ុកមួយដែលមានឈ្មោះថា Kanha Nhor បានធ្វើការលើកឡើងឲ្យដឹងនៅលើបណ្តាញសង្គមហ្វេសប៊ុកថា ៖ ចាក់ហ្វីឡឺ+ចាក់បូថក+ទាញសសៃអំបោះ+កាត់ត្របកភ្នែកច្រើនឆ្នាំក្រោយមកអូនក៏ចាស់ប្តីលែងមានលុយអោយពេលនោះមុខកាន់តែ…….???ប្តីក៏មានស្រីថ្មីអ្វីៗក៏លែងដូចដើមនិងហើយចង់ស្អាត់មិនគិតដល់ផលលំបាកថ្ងៃក្រោយ???ស្រីៗគ្នាយើងសូមគិតមុននិងសម្រេចចិត្តធ្វើរ???៕