ប្រយ័្នតផងស្រីៗ! ស្រីស្អាតម្នាក់ផ្តាំថា មុនចង់ចាក់ filler សូមគិតឱ្យច្បាស់ ព្រោះតែចាក់ហើយមានបញ្ហា ពិបាកកែកុនណាស់

23

កាលពីថ្មីៗនេះមានការស៊ែរ តៗគ្នាជាច្រើនអំពីនារីដ៏ស្រស់ស្អាតម្នាក់ពីការកែសម្ភស្ស និងផលវិបាកក្រោយការកែប្រែរួច ដែលគាត់មានគណនី ហ្វេសប៊ុកឈ្មោះ អា ប៉ បានចែករំលែកនឹងផ្ដាំទៅដល់មិត្ដៗនារីមួយចំនួន ណាដែលមានបំណងចង់ចាក់ក្រោមភ្នែក

មិនអោយខ្មៅ មិនជ្រួញ សូមកុំចាក់ឲ្យសោះ ប្រយ័ត្នមានមេរៀនដូចរូបនាង។ក្នុងនោះដែរ ម្ចាស់គណនីរូបនេះបានសរសេររៀបរាប់ឲ្យដឹងថា៖”នេះជាមេរៀនមួយដែលមិនអាចបំភ្លេចបាន សូមផ្តាំទៅមនុស្សស្រីគ្រប់រូបកុំអោយសោះអាចាក់ក្រោមភ្នែកមិនអោយដក់ មិនអោយជ្រួញ

មិនអោយខ្មៅ ទោះក្នុងតម្លៃថ្លៃប៉ុណ្ណាក៍ដោយ នេះជាមេរៀនហើយក៍ជាក៍ការចងចាំមិនអាចភ្លេចរយះពេលមួយខែជាងដែលភ្នែកខ្ញុំក្លាយជាបែបនេះខ្មៅ ជាំ ដក់អាក្រក់លើសមនុស្សចាស់ទៀត ទៅណា ត្រូវប្រើម៉ាស់បិទបាំងមុខរង្វង់ភ្នែក ទម្រាំបានកែបានដូចសព្វថ្ងៃនេះខ្ញុំត្រូវប្រើពេលយូរណាស់

ហើយត្រូវចាក់រំលាយអស់២ដងទម្រាំអស់ តែក៍នៅខ្មៅក្រោមភ្នែកដែល ខ្ញុំគ្រាន់តែចង់ចែករំលែកតែប៉ុណ្ណោះ មុនធ្វើត្រូវគិតអោយច្បាស់”៕ ប្រិយមិត្តចង់ជ្រាបច្បាស់សូមទស្សនារូបភាពខាងក្រោមនេះ