ព្រឺក្បាលណាស់ ពេលបានដឹងពីប្រវិត្តសណ្ឋាគារចំណាស់ អាយុ ១០០ឆ្នាំ លើខ្នងភ្នំបូកគោ

463

នៅលើកំពូលភ្នំបូកគោ អគារដ៏ចំណាស់មួយមានអាយុកាលជាង១០០ឆ្នាំ ក្នុងទឹកដីខេត្តកំពត នៃប្រទេសកម្ពុជា មានរឿងរ៉ាវអាថ៌កំបាំងជាច្រើន ដោយមានរឿងរ៉ាវ ៥ យ៉ាងកម្រមានអ្នកដឹងពីសណ្ឋាគារនិងកាស៊ីណូ មួយនេះណាស់។

១៖ ទីតាំង ស្ថិតនៅកំពូលភ្នំដ៏ខ្ពស់មួយក្នុងប្រទេសកម្ពុជា ប៉ុន្តែពិសេសជាងនេះទៅទៀតនោះសណ្ឋាគារ និងកាស៊ីណូដ៏ចំណាស់នេះ សាងសង់ស្ថិតនៅចន្លោះ តំបន់ព្រៃត្រូពិកនិងឆ្នេរសមុទ្របៃតង។

២៖ ជាកន្លែងពិសេស សម្រាប់សែរាជវង្សានុវង្ស និងអភិជនលំដាប់កំពូលៗ សណ្ឋាគារនេះបានដាក់សម្ពោធកាលពីថ្ងៃទី១៤ ខែកុម្ភៈ ឆ្នាំ១៩២៥ សម្រាប់បម្រើជូនរាជវង្សានុវង្សនិងអភិជនជាច្រើនទសវត្សរ៍ បន្ទាប់មកសណ្ឋាគារនេះត្រូវបានទុកចោលតែម្ដង។

នៅដើមឆ្នាំ១៩៦២ ព្រះករុណាព្រះបាទសម្តេចព្រះនរោត្តមសីហនុ បានកសាងឡើងវិញដើម្បីបម្រើជូនមន្ត្រីជាន់ខ្ពស់ រាជរដ្ឋាភិបាល និងពាណិជ្ជករដែលមានទ្រព្យស្តុកស្តម្ភ ហើយវាក៏ជាកន្លែងវិស្សមកាល ដែលព្រះករុណាព្រះបាទសម្តេចព្រះនរោត្តម សីហនុ សព្វព្រះទ័យជាទីបំផុត។

៣៖ ម្ហូបអាហារ Bokor.Kamboo.Com ម្ហូបអាហារក្នុងសណ្ឋាគារ Bokor Palace ជាអាហារសម្រាប់សែរាជវង្សានុវង្ស និងអភិជនលំដាប់ខ្ពស់ ហើយត្រូវចម្អិនដោយចុងភៅលំដាប់កំពូលមកពីប្រទេសល្បីៗលើពិភពលោក។

៤៖ រចនាបថសណ្ឋាគារ តាមបែបប្រទេសអ៊ីតាលី ដោយផ្នែកខាងក្រៅ និងផ្នែកខាងក្នុងនៃសណ្ឋាគារនេះយកលំនាំតាមរចនាបថរបស់ប្រទេសអ៊ីតាលី។ បើនិយាយពីផ្នែកខាងក្នុងមានចាក់សសរធំៗ និងជណ្ដើរថ្មើរជើងបត់បែនគួរឲ្យចាប់អារម្មណ៍បំផុត។ ក្នុងនោះមាន ៣៦ បន្ទប់ និងភោជនីយដ្ឋានប្រណីត២។

៥៖ វាត្រូវបានបោះបង់ចោលអស់រយៈពេលជាច្រើនទសវត្ស Bokor.Kamboo.Com ដដែលបានឲ្យដឹងទៀតថា វាត្រូវបានបោះបង់ចោលក្នុងឆ្នាំ១៩៤០ និងឆ្នាំ១៩៧២ ដោយសារតែភ្លើងសង្គ្រាម។ សូមជម្រាបជូនថាសណ្ឋាគារ និងកាស៊ីណូដ៏ចំណាស់មានប្រវត្តិរាប់ឆ្នាំលើលំពូលភ្នំបូកគោ ពេលនេះបានផ្លាស់ប្ដូរមុខមាត់ថ្មីសន្លាងជាសណ្ឋាគារដ៏ស្រស់ស្អាត Le Bokor Palace ដោយនូវរក្សារូបរាងសំណង់អគារដើមដដែល។

លោក Frugere F. Philippe អ្នកគ្រប់គ្រងទូទៅ នៃសណ្ឋាគារខាងលើ បានមានប្រសាសន៍ថាក្រុមហ៊ុនបានជួសជុលសំណង់អគារនេះសារជាថ្មីដោយរក្សាទុកនូវលក្ខណៈពិសេស របស់វានិងបង្កើតឡើងវិញនូវរចនាបទផ្ទៃខាងក្នុងបែបអាណានិគម។